ស្វែងរកពួកយើង:

OPPO ត្រៀមបញ្ចេញថេប្លេតប្រណិត OPPO X8 Pad ទៅកាន់ទីផ្សារសកលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

09 ធ្នូ 2024 04:00 ល្ងាច

អាន 2 នាទី

Article image
កាលពីខែមុននេះ Find X8 Series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ហើយក៏បានបន្តបង្ហាញខ្លួននៅក្នុងទីផ្សារសកល ដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏ត្រូវបានគេមើលឃើញថា នៅមានម៉ូដែលប្រណិតមួយទៀតដែលនឹងមានការប្រកាសចេញនៅលើទីផ្សារផងដែរ។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានអោយដឹងថា មកដល់ពេលនេះ មានហ្វេនៗជាច្រើនកំពុងតែទន្ទឹងរង់ចាំវត្តមានរបស់ថេប្លេត Find X8 Ultra ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះនៅលើទីផ្សារនដូចគ្នា។
ប្រភពខាងលើនេះ បាននិយាយថា ថេប្លេតជំនាន់ថ្មីនេះ គឺនឹងមានឈ្មោះហៅថា OPPO X8 Pad។ បើតាមការបញ្ជាក់របស់អ្នកទម្លាយខាងលើនេះ បានបន្ថែមថា ថេប្លេតនេះ គឺជាផ្នែកមួយនៃស្មាតហ្វូនជំនាន់ថ្មី Find X8 series ដែលត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញយ៉ាងពិសេស សម្រាប់ប្រកួរប្រកួតប្រជែងនៅលើទីផ្សារថេប្លេតសម្រាប់លេងហ្គេម។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន OPPO ក៏អាចនឹងបញ្ចេញនូវថេប្លេតជាច្រើនទៀតដែលស្ថិតនៅក្នុងត្រកូល “X8 series នេះដែរ។
Article image
សម្រាប់ថេប្លេត OPPO X8 Pad នេះ ត្រូវបានអ្នកទម្លាយរូបនេះ បញ្ជាក់ថា នឹងមានអេក្រង់ទំហំ 8.8-អ៊ីង LCD គាំទ្រជាមួយនឹងកម្រិត high resolution / high refresh rate ដែលផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់។ ហើយនេះ គឺជាថេប្លេត ដែលមានតួខ្លួនអាលុយមីញ៉ុម និងបន្ទះឈីប flagship MediaTek Dimensity 9400 ដែលដូចគ្នាទៅនឹងស្មាតហ្វូន Find X8 និង X8 Pro ផងដែរ៕
OPPO ត្រៀមបញ្ចេញថេប្លេតប្រណិត OPPO X8 Pad ទៅកាន់ទីផ្សារសកលឆាប់ៗនេះហើយ