ស្វែងរកពួកយើង:

OPPO ត្រៀម Find X9 Series ប្រជែងជាមួយ iPhone 17 Series

ដោយ

Koun Jab Luffy

13 កុម្ភៈ 2025 03:26 រសៀល

អាន 2 នាទី

Article image
នៅមុនពេលដែលក្រុមហ៊ុន OPPO បង្ហាញនូវស្មាតហ្វូន Find X9 Series នៅក្នុងប្រទេសចិន មានព័ត៌មានជាច្រើន បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ នឹងមានការឌីស្សាញឡើង ដើម្បីប្រជែងជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple។ សម្រាប់ឆ្នាំនេះ ស្មាតហ្វូន OPPO Reno និង Find Series ជំនាន់ថ្មី ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវយុទ្ធសាស្រ្តដូចគ្នា ដែលមានគោលដៅក្នុងការទាក់ទាញអ្នកប្រើប្រាស់ iPhone។ តាមការបង្ហាញនៅក្នុងការបែកធ្លាយថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន OPPO Find X9 series នឹងមាន 4 ម៉ូដែល ហើយនឹងមានសមត្ថភាពអាចប្រជែងបានជាមួយនឹងស្មាតហ្វូន iPhone 17 Series ទៀតផង។
ថ្មីៗនេះតាមការបែកធ្លាយមួយចេញពី Digital Chat Station បានទម្លាយអំពីស្មាតហ្វូន Find X8 Mini និង Find X9 series នេះហើយ ប៉ុន្តែសម្រាប់ឈ្មោះ “Find X8 Mini” នៅមិនទាន់ជាឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះទេ ហើយអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Find X8 Ultra នៅក្នុងខែមីនានេះនៅក្នុងប្រទេសចិន។ ខណៈពេលដែលគាត់មិនទាន់បានទម្លាយអំពីឈ្មោះរបស់ស្មាតហ្វូននេះទេនោះ ការបែកធ្លាយជាច្រើន បញ្ជាក់ថា នេះអាចជាស្មាតហ្វូន Find X8 Next។ ដូច្នេះទាក់ទងជាមួយនិងរឿងនេះ យើងនឹងបន្តក្នុងការរង់ចាំទៅលើការបញ្ជាក់ទៅលើឈ្មោះជាផ្លូវការរបស់ស្មាតហ្វូននេះជាបន្តទៀត។
Article image
ស្មាតហ្វូន Find X8 Next នេះនឹងមានអេក្រង់ទំហំ 6.31-អ៊ីង flat OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution, 120Hz refresh rate និង  optical-type in-screen fingerprint sensor ។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប  Dimensity 9400 និងបច្ចេកវិទ្យាសាកថ្មលឿន wireless charging ផងដៃរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50-megapixel mainជាមួយនឹងមុខងារOIS, 50-megapixel ultra-wide lens និង 50-megapixel periscope telephoto ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងមានបំពាក់នូវ push-type Alert Slider ថ្មីផងដែរ។
Article image
ជាមួយគ្នានេះ ថ្មីៗនេះ មានការបែកធ្លាយថ្មីមួយទៀត ក៏បានទម្លាយដែរថា ស្មាតហ្វូន Find X9 series នេះនឹងមាន 4 ម៉ូដែលរួមមាន Find X9, Find X9 Plus, OPPO Find X9 Pro និង  Find X9 Ultra។ វត្តមានស្មាតហ្វូនទាំង 4 នេះ គឺមានគោលដៅក្នុងការប្រជែងជាមួយនឹងស្មាតហ្វូន iPhone 17, 17 Plus, 17 Pro និង 17 Pro Max។ ស្មាតហ្វូន Find X9 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 ខណៈពេលដែលម៉ូដែលផ្សេងទៀតនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 SoC។ ស្មាតហ្វូន OPPO X9 series នឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះ៕
OPPO ត្រៀម Find X9 Series ប្រជែងជាមួយ iPhone 17 Series