ស្វែងរកពួកយើង:

OPPO នាំអ្នកសារព័ត៌មានទៅមើលការផលិតអេក្រង់គ្មានជ្រួញលើ Find N6 នៅក្នុងរោងចក្រផ្ទាល់ហ្មង

ដោយ

Koun Jab Luffy

28 កុម្ភៈ 2026 10:32 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលការប្រកាសចេញជាផ្លូវការណ៌ស្មាតហ្វូនអេក្រង់បត់ OPPO Find N6 នឹងប្រារព្ធឡើងនៅថ្ងៃទី 17 ខែមីនាខាងមុខនេះ នៅថ្ងៃនេះ មានការបញ្ចេញនូវរូបភាពរបស់បណ្តាញសារព័ត៌មានធ្វើដំណើរទស្សនៈកិច្ចរោងចក្រផលិតអេក្រង់គ្មានជ្រួញរបស់ OPPO Find N6 នេះហើយ ដោយនៅក្នុងនោះ ក្រុមវិស្វករក្រុមហ៊ុននេះ បានបង្ហាញពីរបៀបនៃការឌីស្សាញអេក្រង់ និងគ្រប់ដំណាក់កាលនៃការផលិតទាំងអស់ផងដែរ
តាមការបញ្ជាក់ពីក្រុមហ៊ុន OPPO បានអោយដឹងថា ទៅលើការឌីស្សាញផ្នត់អេក្រង់សម្រាប់ស្មាហ្វូនថ្មីនេះ គឺក្រុមហ៊ុនបានចំណយពេលអស់ជាង 3 ឆ្នាំ ទៅលើការរចនាគន្លឹះជំនាន់ថ្មី ហើយនិងបន្ទះអេក្រង់ថ្មី សម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ។ ទំរាំតែសម្រេចបាននូវសមិទ្ធផលខាងលើនេះ ក្រុមវិស្វករបានចំណាយទៅលើផលិតផលគំរូ អស់ចំនួនមិនតិចគ្រឿងនោះទេ។
Article image
ផ្អែកតាមការរបាយការណ៍របស់ក្រុមហ៊ុននេះបានអោយដឹងទៀតថា ការច្នៃប្រឌិតថ្មីនេះ គឺបានឆ្លងកាត់ដំណាក់កាលជាច្រើន ដោយចុងសម្រេចយកគំរួផ្នត់ត្រឹមតែ 0.03mm ប៉ុណ្ណោះ ដែលកម្រ៉ាស់នេះ គឺមើលទៅពិតជាមិនច្បាស់ដូចអេក្រង់របស់ស្មាតហ្វូនអេក្រង់បត់ដែលមានលក់នៅលើទីផ្សារនះទេ ហើយអេក្រង់នេះ អាចកាច់បត់ចេញចូលលឿនយឺតបានដោយគ្មាមបញ្ហានោះទេ។ សម្រាប់ការធ្វើតេស្ត ពិតជាមានភាពម៉ត់ចត់ខ្លាំងមែនទែន។
Article image
ក្រុមហ៊ុន OPPO បានបន្ថែមថា ជាមួយនិងវត្តមានអេក្រង់បត់បានថ្មី OPPO Find N6 នេះ អ្នកប្រើប្រាស់នឹងមានលែងមានការព្រួយបារម្ភខ្លាំងហើយ ដោយសារតែការធ្វើតេស្តបត់ចេញចូលទៅលើអេក្រង់នេះ គឺអាចធ្វើបានដល់ទៅ 300,000 ដងឯណោះ។ ហើយនៅក្នុងកំឡុងពេលទស្សនៈកិច្ចនេះ អ្នកយកព័ត៌មាន គឺបានធ្វើតេស្តផងដែរ ដោយបានកាច់បត់អេក្រង់ចេញចូលបាន 170,000 ដង មិនទាន់មានបញ្ហានោះទេ។ ប៉ុន្តែបើទោះបីជាមានការលើកឡើងថា នៅលើអេក្រង់ស្មាតហ្វូននេះ គ្មានក៏ដោយ ក៏គេនៅតែជឿជាក់ថា នៅលើអេក្រង់នៅតែមានស្នាមដដែល តិច ឬក៏ច្រើនប៉ុណ្ណោះ។
OPPO នាំអ្នកសារព័ត៌មានទៅមើលការផលិតអេក្រង់គ្មានជ្រួញលើ Find N6 នៅក្នុងរោងចក្រផ្ទាល់ហ្មង