ស្វែងរកពួកយើង:

OPPO នឹងបង្ហាញផលិតផល Flagship ចំនួន 4 នៅខែតុលា

ដោយ

Koun Jab Luffy

31 សីហា 2024 10:31 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find X8 និង X8 Pro នៅក្នុងខែតុលាខាងមុខនេះហើយ។ បើតាមអ្នកទម្លាយDigital Chat Station បាននិយាយថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានការបង្ហាញខ្លួនជាមួយនឹងផលិតផលជាច្រើនទៀតផងដែរ។
មើលទៅលើការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយរូបនេះអោយដឹងថា ក្រុមហ៊ុន OPPO នឹងបង្ហាញចេញនូវថេប្លេត Pad 3 Pro និងកាសស្តាប់ Enco X3 ជាមួយនឹងស្មាតហ្វូន Find X8 Series ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នៃការប្រកាសចេញស្មាតហ្វូននេះនៅឡើយទេ។
បើតាមការបញ្ជាក់ពីអ្នកទម្លាយរូបនេះ គឺបាននិយាយថា ម៉ូដែលថ្មីៗទាំងនេះ គឺសុទ្ធតែជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ។ ស្មាតហ្វូន Find X8 និង X8 Pro គឺនឹងមានបំពាក់នូវបន្ទះឈីប Dimensity 9400 របស់ក្រុមហ៊ុន MediaTek។ ស្មាតហ្វូននេះនឹងមានអេក្រង់ OLED Display ប៉ុន្តែស្មាតហ្វូន Find X8 នេះ គឺមានអេក្រង់ទំហំ 6.7-អ៊ីង និងម៉ូដែល X8 Pro គឺមានអេក្រង់ទំហំ 6.8-អ៊ីង និងមានគែមកោង curved display។
នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និង 50MP ultrawide ហ៊្សូមបាន 3x telephoto lens។ សម្រាប់ស្មាតហ្វូនម៉ូដែល Pro វិញ គឺមានការបន្ថែមនូវកាមេរ៉ាមួយទៀត ដែលហ៊្សូម10x periscope telephoto។ ស្មាតហ្វូន Find X8 មានថាមពលថ្មទំហំ 5600mAh ខណៈដែលម៉ូដែល Find X8 Pro មានថាមពលថ្មទំហំ 5700mAh ហើយនិងមានការទ្រទ្រង់ជាមួយកម្លាំងសាក 100W wired charging។
Article image
ក្រឡេកមកថេប្លេត OPPO Pad 3 Pro នេះវិញ គឺត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនិងបន្ទះឈីប Snapdragon 8 Gen 3 Leading Edition processor រ៉េម 16GB RAM និងអង្គចងចាំទំហំ 1TB ហើយនឹងដំណើរការនូវ Android 15 ជាមួយនឹង ColorOS 15។
Article image
បើមើលទៅលើកាសស្តាប់ Enco X3 h នេះ គឺមានការឌីស្សាញ dual-driver ជាមួយនឹង 11mm bass និង 6mm tweeter ថែមទៀតផង។ នៅលើកាសនេះគឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាត់បន្ថយសម្លេងពីខាងក្រៅ noise cancellation កម្រិត 50dB ហើយក៏នឹងប្រើប្រាស់នូវ IP55 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង៕
OPPO នឹងបង្ហាញផលិតផល Flagship ចំនួន 4 នៅខែតុលា