
យោងតាមការបញ្ជាក់ផ្លូវការណ៌នៅថ្ងៃនេះ បានអោយដឹងថា OPPO នឹងមានការដាក់សម្ពោធស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Flagship របស់ខ្លួន Find X8 Ultra នៅថ្ងៃទី 10 ខែមេសាខាងមុខនេះហើយ។ បន្ទាប់ពីការប្រកាសចេញបានមួយភ្លេត កិញ Zhou Yibao ដែលជាប្រធានផ្នែកផលិតផល OPPO Find Series បានធ្វើការចែកចាយនូវរូបភាពថ្មីដែលថតបែប Night Portrait របបស់ ម៉ូដែល X8 Ultra។ ជាមួយនិងរូបភាពដំបូងនេះ លោក Zhou ក៏បានធ្វើការប្រៀបធៀបជាមួយ iPhone 16 Pro Max ថែមទៀតផង។ រូបភាពទាំងពីរនេះ គឺមើលទៅគឺមានការបញ្ជាក់ពីភាពខុសគ្នា។
សម្រាប់រូបភាពដែលផលិតចេញពី iPhone គឺមើលទៅមានភាពងងិតបន្តិចហើយសម្រាប់ពណ៌អំពូលក្រហដែលស្ថិតនៅលើផ្ទៃ Background គឺបានប្តូរទៅជាពណ៌ទឹកក្រូច ខណៈដែលផ្ទៃមុខក៏បានប្តូរទៅជាពណ៌ខៀវ។ ត្រឡប់មកមើលរូបភាពរបស់ Find X8 Ultra មើលទៅហាក់ដូចជាធ្វើបានល្អជាង ដោយផ្ទៃរូបភាពទាំងមូល មានពន្លឺគ្រប់គ្រាន់ ទាំងផ្ទៃមុខ ស្បែក ហើយនិងផ្ទៃខាងក្រោយ គឺមិនមានការប្រែប្រួយលនោះទេ។ លទ្ធផលល្អ បែបនេះ គឺដោយសារតែ Find X8 Ultra មានការតម្លើងនូវប្រព័ន្ធកាមេរ៉ាក្រោយថ្មី ដូចជា សិនស័រគោល គឺមានកម្រិត 1-អ៊ីង Sony LYT900 (50MP) និងគ្រាប់ទីពីរ Sony IMX882 6x periscope telephoto (50MP) ហើយនិងគ្រាប់ទីបី Sony IMX906 3x periscope telephoto (50MP) ក៏ដូចជាគ្រាប់ទីបួន 50MP ultra-wide sensor។
លោក Zhou ថែមទាំងបាននិយាយទៀទថា ស្មាតហ្វូននេះ ក៏មានការតម្លើងនូវ “Danxia color lens” ដែលអាចធ្វើការចាប់ពណ៌បាបច្បាស់ នៅលើទីតាំងខុសៗគ្នា ហើយថែមទាំងអាចចាប់នូវគម្រិតស្បែកមនុស្សបានច្បាស់លាស់ទៀតផង។ និយាយទៅដូចពណ៌ធម្មជាតិអញ្ចឹង។

Find X8 Ultra នឹងមានអេក្រង់រាបស្មើរទំហំ 6.82-អ៊ីង flat AMOLED panel គាំទ្រការបង្ហាញចេញបានទំហំ 2K resolution, ល្បឿន 120Hz refresh rate និងមានប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint ទៀតផង។ នៅលើស្មាតហ្វូននេះ នឹងមាបនការតម្លើងនូវបន្ទះឈីប Snapdragon 8 Elite ថ្មទំហំ 6,000mAh គាំទ្រដោយបច្ចេកវិទ្យាសាក 80W wired និង 50W wireless charging។ ជាមួយនិងការដកចេញនូវប៊ូតុង Alert Slider នៅលើស្មាតហ្វូននេះ អាចនឹងមានការប្រើប្រាស់ប៊ូតុងថ្មីហៅថា Magic Cube Key។
