
បន្ទាប់ពីមានការចែកចាយនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Ultra រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវរូបភាពផ្លូវការណ៌របស់ស្មាតហ្វូនថ្មីនេះនៅលើបណ្តាញសង្គមហើយ។
បើមើលទៅលើរូបភាពខាងលើនេះ គឺបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ មានភិនភាគស្ទើរតែដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី Find X8 Pro អញ្ចឹងដែរ ខណៈដែលពណ៌ខ្មៅពាក់កណ្តាលនៅលើម៉ូឌុលកាមេរ៉ាដែលបង្ហាញកន្លងមកនោះ គឺមិនមាននោះទេ។

ចំពោះម៉ូដែល Find X8s+ វិញ គឺដូចគ្នាទៅនឹងការឌីស្សាញរបស់ម៉ូដែលមុនៗ ប៉ុន្តែសម្រាប់ម៉ូដែលស្តង់ដារនៃ X8s គឺនឹងមានម៉ូឌុលកាមេរ៉ាតូច។ រូបភាពទាំងនេះត្រូវបានគេមើលឃើញថា បានបង្ហាញចេញនៅលើបណ្តាញសង្គមរបស់ OPPO ដែលមាននៅលើ Weibo។

បើនិយាយពីម៉ូដែល Find X8s គឺនឹងមានគែមអេក្រង់ bezel ស្តើង និងមានទម្ងន់ស្រាល ហើយសម្រាប់លក្ខណៈសម្បត្តិទូទៅវិញ គឺធ្លាប់បានបញ្ចេញរួចហើយ។ នៅពេលនេះ អ្វីដែលផ្តោតខ្លាំងនោះ ទៅលើការឌីស្សាញរូបរាង។ Find X8s ត្រូវបានគេទម្លាយថា នឹងមានឈ្មោះថា "mini" ឬ "Next," ប៉ុន្តែ OPPO មិនមានការបញ្ជាក់នៅឡើយទេ។

សូមជំរាបថា នៅលើស្មាតហ្វូន OPPO Find X8 និង Find X8 Pro ដែលមានវត្តមានកន្លងមក គឺមានការឌីស្សាញ alert slider នៅលើជ្រុងខាងឆ្វេង ប៉ុន្តែសម្រាប Find X8s+ និង X8 Ultra អាចនឹងមានការឌីស្សាញនៅលើកន្លែងផ្សេង ជំនួយអោយប៊ូតុងនេះ។ សម្រាប់រូបភាពនេះ ក៏នឹងមានការបង្ហាញនូវប៊ូតុង ស្ថិតនៅជ្រុងខាងស្តាំ ដែលអាចប្រើប្រាស់ជាប៊ុតុងកាមេរ៉ា ហើយនិងអាចហ៊្សូម ក៏ដូចជាការបញ្ជាបានផងដែរ។ X8s+ មិនមានមុខងារនេះទេ។ ស្មាតហ្វូន រួមទាំងផលិតផលថ្មីនេះ នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 10 ខែមេសា ខាងមុខនេះ ជាមួយនិងថេប្លេត Pad 4 Pro tablet រួមនិងនាឡិកា Watch X2 mini ផងដែរ។
