
ដូចអ្វីដែលបានរំពឹងទុកនោះ ក្រុមហ៊ុន OPPO ទើបតែប្រកាសជាផ្លូវការទៅលើកាសស្តាប់ Enco Air 4 Pro True Wireless Earbuds រួមជាមួយនឹងសមត្ថភាពខ្លាំងក្លាជាច្រើន និងតម្លៃយ៉ាងល្អ នៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ កាសស្តាប់ TWS earbuds ថ្មីនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា Noise Cancellation 49dB ដែលអាចកាត់បន្ថយនូវសំឡេងរំខាននៅក្នុងពេលធ្វើដំណើរ ការធ្វើការ ឬការធ្វើដំណើរថែមទៀតផង។
កាសស្តាប់នេះបំពាក់នូវប្រព័ន្ធ 3-Microphone Noise Cancellation System ដែលអាចកាត់បន្ថយនូវ Ambient Noise ជាមួយនឹងកម្រិតហ្វ្រេកង់ដល់ទៅ 4000Hz។ កាសស្តាប់នេះ ក៏មានបំពាក់នូវ Intelligent Wind Noise Resistance Algorithm ដែលអាចកាត់បន្ថយការកុងទៅលើសំឡេងរំខានបានយ៉ាងល្អថែមទៀត។ បើមើលទៅលើគុណភាពរូបភាពនោះ កាសស្តាប់នេះក៏មានបំពាក់នូវ 12.4mm Titanium-Plated Diaphragm Drivers និង Hi-Res Audio Wireless Certification ដែលធានាថា កាសស្តាប់នេះគឺច្បាស់ និងលម្អិតបំផុត។ កាសនេះ ក៏មានទ្រទ្រង់នូវ LHDC 5.0 Audio Codec ដែលធានាទៅលើបទពិសោធន៍នៃការស្តាប់ដ៏អស្ចារ្យ។ កាសស្តាប់ Enco Air 4 Pro នេះ ក៏មានបំពាក់នូវ Enco Master ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចកែសម្រួលទៅលើ Audio Profile បានយ៉ាងងាយ។

កាសស្តាប់ OPPO Enco Air 4 Pro ថ្មីនេះ មានថ្ម អាចប្រើប្រាស់បានដល់ទៅ 44 ម៉ោងជាមួយនឹងប្រអប់ charging case ។ នៅក្នុងពេលបិទទៅលើ ANC នេះ អ្នកអាចប្រើប្រាស់បានដល់ទៅ 12 ម៉ោង នៅពេលសាកថ្មម្តង។ ជាមួយនិងបច្ចេកវិទ្យាសាកថ្មលឿនដែលសាកថ្ម 10 នាទី គឺប្រើប្រាស់បានដល់ទៅ 4 ម៉ោង។ កាសស្តាប់ Enco Air 4 Pro នេះទ្រទ្រង់នូវ Bluetooth 5.4 ដែលធានាថា ការតភ្ជាប់គឺរលូនក្នុងការប្រើប្រាស់។ កាសស្តាប់នេះក៏មាន low latency 47ms ផងដែរ។

កាសស្តាប់ OPPO Enco Air 4 Pro នេះមានពីរពណ៌គឺ Dawn White និង Night Shadow Grey។ កាសស្តាប់នេះមានការឌីស្សាញរូបរាងស្តើងជាមួយនឹង matte texture និង IP55 សម្រាប់ការពារធូលី និងទឹកបានយ៉ាងល្អ។ កាសស្តាប់ OPPO Enco Air 4 Pro នេះ អាចធ្វើការ Pre-Order បាននៅក្នុងប្រទេសចិន នៅក្នុងតម្លៃ 269 យ៉ន់ ($38)។ កាសស្តាប់នេះអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកាសស្តាប់នេះ បានបង្ហាញខ្លួននោលើវិញ្ញាបនបត្រនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី៕

