ស្វែងរកពួកយើង:

OPPO ប្រកាសបន្តកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ចំនួន 3 រដូវកាលបន្ថែមទៀត

ដោយ

Koun Jab Luffy

09 កញ្ញា 2024 08:09 ព្រឹក

អាន 2 នាទី

Article image
OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិន ត្រូវបានគេមើលឃើញថា បានចុះកិច្ចព្រមព្រៀងជាសមួយនិងស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប UEFA កាលពីឆ្នាំ 2022 ដោយបានធ្វើការផ្សព្វផ្សាយព័ត៌មានថ្មីៗ និងស្មាតហ្វូនថ្មីៗរបស់ខ្លួន ក៏ដូចជាការបង្កើតនូវព្រឹត្តិការណ៌ប្រកួតធំៗជាច្រើន។ បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា នៅក្នុងការចាប់ដៃគូរជាមួយគ្នាប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុននេះ បានធ្វើការងារជាច្រើនជាមួយនិងស្ថាប័នដ៏ធំមួយនេះ។
យោងតាមការសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន OPPO នៅក្នុងនាមជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំ បានប្រកាសបន្តកិច្ចព្រមព្រៀងចំនួន 3 រដូវកាលបន្ថែមទៀត ជាមួយ UEFA ដើម្បីផ្តល់ឱកាសអោយហ្វេនៗរបស់ OPPO ទទួលបាននូវបទពិសោធន៌នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀតជាមួយនិងវិស័យបាល់ទាត់នៅក្នុងតំបន់អឺរ៉ុប។
សម្រាប់ការចាប់ដៃគ្នានេះ ដៃគូរទាំងពីរ នឹងធ្វើការជាមួយនិងគ្នាទៅលើព្រឹត្តិការណ៌ធំៗជាច្រើនរបស់ UEFA ដែលរួមមានដូចជា ព្រឹត្តិការណ៌ប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Champions League, ព្រឹត្តិការណ៌ប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Super Cup, ព្រឹត្តិការណ៌ប្រកួតបាល់ទាត់ក្នុងសាលវគ្គផ្តាច់ព្រាត់ប្រចាំទ្វីបអឺរ៉ុប UEFA Futsal Champions League និងព្រឹត្តិការណ៌ប្រកួតបាល់ទាត់យុវជនប្រចាំទ្វីបអឺរ៉ុប វគ្គផ្តាច់ព្រាត់UEFA Youth League ។
Article image
នៅក្នុងព្រឹត្តិការណ៌នៃការប្រកាសនូវសេចក្តីរាយការណ៌ថ្មីនេះ ក្រុមហ៊ុន OPPO បានអញ្ជើញកីឡាករ Iker Casillas Fernandez ដែលជាអ្នកចាំទីដ៏ល្បី មកបង្ហាញនូវបច្ចេកវិទ្យា Oppo AI Studio ជូនដល់ហ្វេនៗរបស់ OPPO បានទស្សនាផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏បានបន្តចាប់ដៃជាមួយនិងស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប UEFA បង្កើននូវការប្រកាសពីកម្មវិធីអភិវឌ្ឍសម្រាប់យុវជននៅទូទាំងពិភពលោក ដែលមាននៅក្នុងប្រទេសមិកស៊ិកូ អេស្ប៉ាញ អេហ៊្សីប និងប្រទេសចិនជាដើម។
OPPO ប្រកាសបន្តកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ចំនួន 3 រដូវកាលបន្ថែមទៀត