
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវ OPPO A3 Pro នៅលើទីផ្សាររបស់ប្រទេសចិន ដែលម៉ូដែលនេះ ត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូន 5G មានតម្លៃសមរម្យបំផុត។ នៅពេលនេះ ក្រុមហ៊ុននេះ បានបន្តប្រកាសចេញនូវស្មាតហ្វូន OPPO A3 ដែលជំនាន់បន្ទាប់របស់ម៉ូដែលមុននេះថែមទៀតហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការបំពាក់នូវអេក្រង់ទំហំ 6.7 អ៊ីង OLED គាំទ្រការបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution។
បន្ទះអេក្រង់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ មានការទ្រទ្រង់នូវកម្រិត 10-bit panel និងមានល្បឿន 120Hz refresh rate (240Hz touch sampling) ហើយនិងមានការការពារដោយកញ្ចក់ Gorilla Glass 7i សម្រាប់ការពារថែមទៀតផង។ អេក្រង់ស្មាតហ្វូននេះ មានកម្រិតពន្លឺដល់ទៅ 1,200nits។ សម្រាប់កម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 695 បើធៀបជាមួយនឹងម៉ូដែល Pro មុននេះ គឺមានបំពាក់នូវបន្ទះឈីប Dimensity 7050។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB/12GB LPDDR4X RAM និង 256GB/512GB UFS 2.2 storage។ ស្មាតហ្វូនថ្មីនេះ ក៏មានរន្ធសម្រាប់ដាក់ microSD slot ផងដែរ។

ស្មាតហ្វូន OPPO A3 នេះ មានកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ជាមួយនូវកម្រិត f/1.8 Aperture ដែលអាចថតវីដេអូកម្រិត 1080p ល្បឿន 30fps។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខមានទំហំ 8MP និងមានសមត្ថភាពអាចថតវីដេអូកម្រិតដល់ទៅ 1080p@30fps។ ស្មាតហ្វូននេះ ប្រើប្រាស់នូវរន្ធ USB-C 2.0 port គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក 45W VOOC។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5,000mAh (19.55Wh)។

ស្មាតហ្វូន OPPO A3 នេះ មានកម្រាស់ 7.15mm និងទម្ងន់ 178g។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះមាន 5G (Dual-SIM), Wi-Fi 5 (ac), Bluetooth (aptX HD) ប៉ុន្តែវាមិនមាន NFC ឬ 3.5mm jack នោះទេ។ បច្ចុប្បន្ននេះ លោកអ្នកអាចរកទិញស្មាតហ្វូន OPPO A3 នៅលើហាងអនឡាញរបស់ក្រុមហ៊ុន OPPO នៅក្នុងប្រទេសចិនបាន សម្រាប់ទំហំ 8GB/256GB មានតម្លៃ CNY 1,600 យ៉ន់ ខណៈទំហំ 12GB/256GB មានតម្លៃ CNY 1,800 យ៉ន់។ ចំពោះទំហំ 12GB/512GB មានតម្លៃ CNY 2,100 យ៉ន់។ ស្មាតហ្វូននេះមាន 3 ពណ៌ គឺ បៃតង ខ្មៅ និងស្វាយ៕
