
បន្ទាប់ពីទទួលបាននូវភាពជោគជ័យទៅលើស្មាតហ្វូន OPPO A2 Pro ដែលបានបង្ហាញខ្លួនឆ្នាំមុននេះ ក្រុមហ៊ុន OPPO គ្រោងនឹងប្រកាសចេញនូវម៉ូឌែលថ្មីបន្ថែមទៀតហើយនៅសប្តាហ៍នេះ។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ជូនដំណឹងពីប្រកាសអំពីកាលបរិច្ឆេទនៃការសម្ពោធជាផ្លូវការទៅលើស្មាតហ្វូន OPPO A3 Pro រួចហើយផងដែរ។ ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ នឹងបង្ហាញខ្លួន នៅក្នុងទីក្រុងប៉េកាំង នាថ្ងៃសុក្រទី 12 ខែមេសានេះ នៅវេលាម៉ោង 2:30PM។ នៅពេលនេះ ក្រុមហ៊ុន OPPO បានចាប់ផ្តើមនូវការកក់ទិញមុន (reservations) ទៅលើស្មាតហ្វូន OPPO A3 Pro តាមរយៈហាងលក់អនឡាញ និងដៃគូលក់របស់ខ្លួនដូចជា JD.com, Tmall និង Douyin ដែលអតិថិជនអាចទិញកក់ស្មាតហ្វូននេះ និងទទួលបានការដឹកជញ្ជូនមុនផងដែរ។
គួរបញ្ជាក់ថា នៅមុននេះ ក្រុមហ៊ុន OPPO បានទម្លាយថា ស្មាតហ្វូន OPPO A3 Pro នេះ គឺមានរ៉េមទំហំ 12GB ហើយនិងអង្គចងចាំទំហំ 512GB ព្រមទាំងមាន 3 ពណ៌ រួមមានដូចជា គឺ Azure, Pink និង Mountain Blue ជាមួយនឹងស្បែក vegan leather ថែមទៀតpg។ យោងតាមអ្នកទម្លាយ Digital Chat Station ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូន OPPO A3 Pro នេះគឺមាន IP69 សម្រាប់ការពារការជ្រាបទឹក និងការសម្អាតបែបស្ទីម និងការពារធូលីបានយ៉ាងល្អថែមទៀតផង។

ស្មាតហ្វូន OPPO A3 Pro ត្រូវបានគេរាយការណ៌ថា អាចនឹងមានអេក្រង់កោងទំហំ 6.7-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7050 និងមានភ្ជាប់ជាមួយនឹងរ៉េមទំហំ 12GB និងអង្គចងចាំ 512GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និងកាមេរ៉ាទំហំ 64MP គាំទ្រជាមួយនឹង f/1.7 aperture និងមានសិស័រ 1/2-អ៊ីង។

ថ្មីៗនេះ ស្មាតហ្វូននេះ ក៏ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើ Geekbench រួចរាល់ហើយ ដោយភ្ជាប់ជាមួយនឹងលេខកូដ PJY110។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 7050 រ៉េមទំហំ 12GB RAM និងប្រព័ន្ធប្រតិបត្តិការ Android 14។ បើតាមការធ្វើតេស្តនៅលើ Geekbench បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ទទួលបាននូវពិន្ទុ 904 នៅក្នុងការតេស្ត single-core និងពិន្ទុ 2,364 នៅក្នុងការតេស្ត multi-core៕
