ស្វែងរកពួកយើង:

OPPO A5 Pro នឹងមកដល់នៅថ្ងៃទី 24 ខែធ្នូនេះហើយ

ដោយ

Koun Jab Luffy

17 ធ្នូ 2024 01:54 រសៀល

អាន 2 នាទី

Article image
OPPO បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងមានការសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនស៊េរីថ្មី OPPO A5 Pro នៅលើទីផ្សារប្រទេស ចិននាថ្ងៃទី 24 ខែធ្នូខាងមុខនេះហើយ។ ការប្រកាសនេះ គឺធ្វើឡើងតាមជំនាន់មិម OPPO A3 Pro ដែលគេស្គាល់ថា គឺជាម៉ូដែលស្មាតហ្វូនដែលមានភាពធន់រឹងមាំបំផុត។
ស្មាតហ្វូន A3 Pro ត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុនេនះ ដែលមានការបំពាក់នូវអាវក្រោះការពារទឹក និងធូលី IP69, IP68 និង IP66។ បន្ថែមពីនេះ A3 Pro ក៏មានការការពារដោយ Crystal Shield glass របស់ OPPO ដែលមានភាពធន់រឹងមាំជាងកញ្ចក់ធម្មតាដល់ទៅ 160% និងមានការបញ្ជាក់ពី SGS Golden Five-Star certification ទាក់ទងនឹងការធ្លាក់ថែមទៀតផង។
ជាមួយវត្តមានរបស់ OPPO A5 Pro ត្រូវបានគេបញ្ជាក់ថា គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចអ្វីដែលយើងបានឃើញនៅលើស្មាតហ្វូនជំនាន់មុនរបស់ខ្លួនអញ្ចឹងដែរ។ បើតាមការបង្ហាញវត្តមាននៅលើបញ្ជី TENAA certification របស់ប្រទេសចិនបានបញ្ជាក់ថា ស្មាតហ្វូននេះមានលេខម៉ូដែល PKP110 និងមានអេក្រង់ទំហំ 6.7-អ៊ីង រាបស្មើរ កញ្ចក់ OLED បង្ហាញចេញបានកម្រិត 2412x1080pixels ល្បឿន 120Hz refresh rate និងគាំទ្រនូវកម្រិត 10-bit color depth ទៀតផង។ នៅលើអេក្រង់នេះក៏មានការគាំទ្រនូវសិនស័រស្កែនម្រាមដៃលើអេក្រង់ផងដែរ។
OPPO A5 Pro នឹងមានដំណើរការនៅលើបន្ទះឈីប 2.5GHz octa-core រ៉េម 8GB ឬ 12GB និងមានអង្គចងចាំទំហំ 256GB ឬ 512GB។ នៅលើស្មាតហ្វូននេះក៏អាចថែមអង្គចងចាំខាងក្រៅបានផងដែរ។ និយាយពីកាថតរូបវិញ នៅលើស្មាតហ្វូន A5 Pro គឺមានកាមេរ៉ាមុខទំ‌ហំ 16-Megapixel និងមានកាមេរ៉ាក្រោយភ្លោះ ដោយកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរទំហំ 2-Megapixel។
Article image
ស្មាតហ្វូននេះ មានថ្មទំហំ 5840mAh ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីបច្ចេកវិទ្យាសាកល្បឿនលឿននៅឡើយទេ។ A5 Pro នឹងមានទំហំ 161.5x74.85x7.67mm និងមានទម្ងន់ 186 grams។