ស្វែងរកពួកយើង:

OPPO A5 Pro បង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារសកលជាមួយលក្ខណៈសម្បត្តិទាបជាងនៅលើទីផ្សារចិន

ដោយ

Koun Jab Luffy

01 មីនា 2025 09:22 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន OPPO បានបន្តពង្រីកវត្តមានរបស់ស្មាតហ្វូន OPPO A5 Pro របស់ខ្លួន ទៅកាន់ទីផ្សារក្រៅប្រទេសចិន ដោយម៉ូដែលថ្មី ដែលមានលក់សម្រាប់ទីផ្សារសកលរបស់ស្មាតហ្វូននេះ គឺមានការ Downgrade ទៅលើផ្នែក Hardware បើប្រៀបធៀបជាមួយនឹងលក្ខណៈសម្បត្តិដើមរបស់ស្មាតហ្វូននេះ ដែលបានបញ្ចេញនៅក្នុងខែធ្នូ ឆ្នាំ 2024 កន្លងទៅនេះ។ ស្មាតហ្វូន OPPO A5 Pro សម្រាប់ទីផ្សារសកលនេះ គឺប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7300 ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB (អាចពង្រីកដល់ទៅ 1TB តាមរយៈ microSD)។
ស្មាតហ្វូន OPPO A5 Pro នេះ មានអេក្រង់ទំហំ 6.67-អ៊ីង LCD ប្រៀបធៀបជាមួយនឹងម៉ូដែលលក់នៅលើទីផ្សារចិនដែលមានអេក្រង់ទំហំ 6.7-អ៊ីង FHD+ AMOLED panel, 1604x720p resolution ប៉ុន្តែនៅបន្តក្សានូវ 120Hz refresh rate និងពន្លឺអេក្រង់ 1000-nit។ សម្រាប់ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះគឺទំហំ 50MP+2MP depth និងកាមេរ៉ាខាងមុខទំហំ 8MP។ ស្មាតហ្វូននេះ បំពាក់នូវ IP66/68/69 សម្រាប់ការពារធូលី និងទឹក រួមជាមួយនឹង military-grade MIL-STD-810H Durability ធន់ទៅនឹងការធ្លាក់ថែមទៀត។
Article image
ថាមពលថ្មរបស់ស្មាតហ្វូននេះក៏មានការធ្លាក់ចុះពី 6,000mAh ទៅកាន់ 5,800mAh និងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្ម 45W wired charging។ ស្មាតហ្វូននេះមានវិមាត្រ 184x75.3x7.76mm និងទម្ងន់ 194g។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ហើយនិងមានពណ៌ Flower Pink និង Mocha Brown។ ស្មាតហ្វូននេះ មានតម្លៃចាប់ពី NT$7,990 ($243) នៅតៃវ៉ាន់សម្រាប់ទំហំ 6GB+128GB ខណៈពេលដែលទំហំ 8GB+256GB មានតម្លៃ NT$9,490 ($290) ៕