ស្វែងរកពួកយើង:

OPPO A5 Pro បង្ហាញខ្លួនជាមួយអេក្រង់ 6.7 អ៊ីង ល្បឿន 120Hz AMOLED និងមាន IP68 & IP69

ដោយ

Koun Jab Luffy

25 ធ្នូ 2024 09:01 ព្រឹក

អាន 3 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង នៅពេលនេះ OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OPPO A5 Pro ដែលជាម៉ូដែលមួយទៀតស្ថិតនៅក្នុងត្រកូល A-series ដែលមានភាពធន់ដូចគ្នាជាមួយ A3 Pro អញ្ចឹង។ OPPO A5 Pro ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីងបង្ហាញចេញបានកម្រិត FHD+ និងមានការទ្រទ្រង់នូវអេក្រង់ AMOLED display មានគែមកោងទៀតផង។ អេក្រង់នេះ មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2412×1080pixels ល្បឿន 120Hz refresh rate ដែលផ្តល់នូវភាពរលូនបំផុតសម្រាប់ការបញ្ជា និងលេងហ្គេម។ អេក្រង់នេះមានពន្លឺ peak brightness of 1200 nits បច្ចេកវិទ្យាអេក្រង់ 2160Hz ultra-high frequency PWM dimming ផងដែរ។
OPPO A5 Pro ដំណើរការនៅលើបន្ទះឈីប 4nm MediaTek Dimensity 7300 គាំទ្រនូវក្រាហ្វិកកាត Mali-G615 MC2 GPU ផ្តល់នូវកម្លាំងខ្លាំង និងមានល្បឿនលឿនបំផុតសម្រាប់ការលេងហ្គេម និងដំណើរការផ្សេងៗ។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB LPDDR4X RAM និងមានអង្គចងចាំ 512GB UFS 3.1 storage ហើយនិងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកនៅលើស្បែកមុខកម្មវិធី ColorOS 15 ចេញពីប្រអប់តែម្តង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា OS អាចចេញចូលកម្មវិធីលឿនជាងមុន 50% និងឆ្លើយតបលឿនជាងមុន 18%។
Article image
និយាយពីការថតរូបវិញ នៅលើស្មាតហ្វូន OPPO A5 Pro គឺមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP គាំទ្រនូវកម្រិត f/1.8 aperture និងមានមុខងារ OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 2MP។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 16MP មានកម្រិត f/2.4 aperture។ ស្មាតហ្វូននេះមានថ្មទំហំ 6000mAh និងអាចប្រើប្រាស់បានដល់ទៅ 5 ឆ្នាំ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន OPPO។ ថាមពលថ្មនេះ គឺមានការទ្រទ្រង់នូវកម្លាំងសា 80W SuperVooc fast charging។ ចំពោះភាពធន់នៅលើ OPPO A5 Pro គឺមានដូចជា ការតម្លើងមកជាស្រេចនូវ IP69, IP68 និង IP66 ratings ដែលមានសមត្ថភាពអាចនៅក្នុងទឹកត្រជាក់ ទឹកក្តៅ និងទឹកកកបានដោយគ្មានបញ្ហា។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការធ្វើតេស្តដោយស្តង់ដារ military ដែលអាចស្ថិតនៅក្នុងកម្រិតសីតណ្ហភាព -35°C និង 47°C បានដោយគ្មានការបារម្ភឡើយ។ នៅលើស្មាតហ្វូននេះក៏នូវមាន Stereo Dual Speakers, High-Energy Outdoor Mode រួមនិង Full-Feature NFC ទៀតផង។
Article image
OPPO A5 Pro មានជម្រើសពណ៌ Quartz White, Rock Black, Sandstone Purple និង New Year Red ហើយនិងមានតម្លៃ 1,999 យ៉ន់ ($274) ទៅលើទំហំ 8GB+256GB និងទំហំ 8GB+512GB មានតម្លៃ 2,199 យ៉ន់ ($301), 12GB+256GB មានតម្លៃ 2,199 យ៉ន់ ($301) និងទំហំ 12GB+512GBមានតម្លៃ 2,499 យ៉ន់ ($342)។ ស្មាតហ្វូននេះនឹងលក់នៅទីផ្សរចិននាថ្ងៃទី 27th ខែធ្នូ ខាងមុខនេះហើយ។
OPPO A5 Pro បង្ហាញខ្លួនជាមួយអេក្រង់ 6.7 អ៊ីង ល្បឿន 120Hz AMOLED និងមាន IP68 & IP69