
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែប្រកាសចេញជាផ្លូវការនូវ OPPO A6 Pro ដែលជាស្មាតហ្វូនលំដាប់ថវិកាថ្មី មានតម្លៃប្រហែលជា 250 ដុល្លារ និងមានការបំពាក់នូវមុខងារថ្មីៗជាច្រើនដ៏អស្ចារ្យបំផុត។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មធំ និងអេក្រង់ OLED Display ហើយថែមទាំងមានបច្ចេកវិទ្យា IP69 សម្រាប់ការពារទឹក និងធូលីថែមទៀត។
តាមការបញ្ជាក់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO A6 Pro នេះ មានអេក្រង់ទំហំ 6.57 អ៊ីង OLED display គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate, បង្ហាញចេញបាន FHD+ resolution និងមានកម្រិតពន្លឺ 1400 nitsbrightness ហើយនិង 100% DCI P3 color gamut រួមជាមួយនិង 2160Hz PWM dimming ថែមទៀតផង។

ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7300 SoC មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB។ នៅលើស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន OPPO ប្រើប្រាស់នូវថាមពលថ្មទំហំ 7,000mAh និងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging។ ស្មាតហ្វូន OPPO A6 Pro នេះ មានកម្រាស់ 7.96mm ហើយនិងទម្ងន់ 190g ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ មានការធ្វើតេស្តតាមស្តង់ដារ MIL-STD-810H military និងមានគែមធ្វើពីលោហធាតុ ហើយនិងបំពាក់នូវបច្ចេកវិទ្យា IP66 + IP68 + IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។

ស្មាតហ្វូន OPPO A6 Pro មានកាមេរ៉ាខាងក្រោយទំហំ 50MP+2MP និងកាមេរ៉ាខាងមុខទំហំ 16MP សម្រាប់ថតរូបភាព Selfie និងវីដេអូខល។សម្រាប់មុខងារគួរអោយកត់សម្គាល់ជាច្រើនទៀតមានដូចជាសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ stereo speakers, Bluetooth 5.4, NFC, WiFi 6, dual SIM និង IR blaster ។ ស្មាតហ្វូន A6 Pro នេះនឹងមានពណ៌ខ្មៅ មាស និងខៀវ។ ខាងក្រោមនេះគឺជាតម្លៃរបស់ស្មាតហ្វូននេះ៖
8GB + 256GB – 1,799 យ៉ន់ (ប្រហែលជា 252 ដុល្លារ)
12GB + 256GB – 1,999 យ៉ន់ (ប្រហែលជា 280 ដុល្លារ)
16GB + 256GB – 2,199 យ៉ន់ (ប្រហែលជា 308 ដុល្លារ)
16GB + 512GB – 2,499 យ៉ន់ (ប្រហែលជា 350 ដុល្លារ)
ស្មាតហ្វូននេះ អាចកម្មង់ទិញមុន (Pre-order) បាននៅក្នុងពេលនេះ ខណៈពេលដែលការលក់លើកដំបូងរបស់ស្មាតហ្វូននេះនៅក្នុងប្រទេសចិននៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2025 នេះ៕
