ស្វែងរកពួកយើង:

OPPO A6 Pro 5G និង A6 Pro 4G បង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារសកល

ដោយ

Koun Jab Luffy

26 កញ្ញា 2025 04:05 ល្ងាច

អាន 3 នាទី

Article image
នៅថ្ងៃនេះ OPPO បង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO A6 Pro ដែលជាម៉ួដែលចុងក្រោយបំផុតរបស់ខ្លួនសម្រាប់ទីផ្សារសកល ដែលមានជម្រើស 5G និង 4G នឹងមានការឌីស្សាញឡើងសម្រាប់បំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ដែលមានថវិកាមិនសូវច្រើន។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងមានថាមពលថ្មធំ ហើយនឹងមានអេក្រង់មានភាពរលូននៅក្នុងការប្រើប្រាស់ ជាពិសេ គឺតម្លៃសមរម្យតែម្តង។
ស្មាតហ្វូនជំនាន់ថ្មី OPPO A6 Pro 5G នេះ មានអេក្រង់ទំហំ 6.57 អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់  FHD+ resolution ល្បឿន 120Hz refresh rate កម្រិតនៃការឆ្លើយតប 240Hz touch sampling rate និង 100% DCI P3 color gamut ហើយនិងកម្រិតពន្លឺ 1400 nits brightness។ ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប MediaTeks Dimensity 7300 SoC ជាមួយនឹងរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។
Article image
សម្រាប់មុខងារជាច្រើនរបស់ស្មាតហ្វូន OPPO A6 Pro 4G វិញ គឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនប្រភេទ 5G ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.57 អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution, ល្បឿន 120Hz refresh rate និងកម្រិតឆ្លើយតបអេក្រង់ 240Hz touch sampling rate កម្រិតចាក់ពណ៌ 100% DCI P3 color gamut និងកម្រិតពន្លឺ 1400 nits brightness។ ប៉ុន្តែខុសប្លែកពីម៉ូដែល 5G ដែលបំពាក់នូវបន្ទះឈីប Dimensity នោះ ក្រុមហ៊ុន OPPO បំពាក់នូវបន្ទះឈីប  MediaTek Helio G100 នៅលើស្មាតហ្វូន  4G A6 Pro នេះវិញ។
សម្រាប់បន្ទះឈីបនេះ គឺប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 256GB។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ  7000mAh cell ជាមួយនឹងបច្ចេកវិទ្យាសាក 80W wired fast charging។ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះខាងក្រោយភ្លោះទំហំ 50MPខណៈពេលដែលកាមេរ៉ាខាងមុខទំហំ 16MP។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះមាន WiFi, NFC និង Bluetooth ដូចទៅនឹងម៉ូឌែល 5G ហើយវាក៏មានមុខងារ AI, IP69 រួមជាមួយនឹង dual stereo speakers, 1.67mm infinite Edge និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។
Article image
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បង្ហាញវត្តមានស្មាតហ្វូន OPPO A6 Pro 4G និង OPPO A6 Pro 5G ដែលមាន 4 ពណ៌គឺ Stellar Blue, Rosewood Red, Lunar Titanium និង  Coral Red។ ក្រុមហ៊ុន OPPO ទើបតែប្រកាសចេញស្មាតហ្វូន A6 Pro 5G នៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងតម្លៃចាប់ពី 1,199 យ៉ន់ (285 ដុល្លារអាមេរិក) សម្រាប់ទំហំ 8GB+256GB។ សម្រាប់ស្មាតហ្វូន OPPO A6 Pro 4G បង្ហាញខ្លួននៅក្នុងប្រទេសវៀតណាមនៅក្នុងតម្លៃ 8,290,000 ដុង ដែលប្រហែល 314 ដុល្លារ សម្រាប់ទំហំ 8GB+256GB ៕
OPPO A6 Pro 5G និង A6 Pro 4G បង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារសកល