OPPO Bubble ដែលជា Accessories ថ្មីរបស់ Reno 16 Series ទទួលបានវិញ្ញាបនប័ត្រជាច្រើនហើយ!

ក្រុមហ៊ុន OPPO បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 16 Series នៅក្នុងប្រទេសចិន និងទីផ្សារជាច្រើនទៀតនាពេលឆាប់ៗនេះហើយ។ យោងតាមដំណឹងថ្មីៗនេះ ធ្លាប់បាននិយាយថា ស្មាតហ្វូនជំនាន់នេះ នឹងមានការបង្ហាញខ្លួននៅសប្តាហ៍ចុងក្រោយនៅក្នុងខែនេះហើយ ខណៈដែលការប្រកាសនៅក្នុងទីផ្សារសកលអាចនឹងបង្ហាញខ្លួននៅខែក្រោយនេះ ឬនៅក្នុងខែកក្កដាខាងមុខ។
នៅពេលនេះដែរសម្រាប់ Accessories ថ្មីរបស់ស្មាតហ្វូននេះ ដែលមានឈ្មោះហៅថា OPPO Bubble ដែលត្រូវបានឌីស្សាញឡើងសម្រាប់ស្មាតហ្វូន Reno 16 ក៏ទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រជាច្រើនចេញពី TUV និង SIRIM របស់ម៉ាឡេស៊ីផងដែរ។
នៅពេលនេះដែរសម្រាប់ Accessories ថ្មីរបស់ស្មាតហ្វូននេះ ដែលមានឈ្មោះហៅថា OPPO Bubble ដែលត្រូវបានឌីស្សាញឡើងសម្រាប់ស្មាតហ្វូន Reno 16 ក៏ទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រជាច្រើនចេញពី TUV និង SIRIM របស់ម៉ាឡេស៊ីផងដែរ។

តាមការបញ្ជាក់ចេញពីរបាយការណ៍ TheTechOutlook បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ដែលមានលេខម៉ូដែល VBG06 បង្ហាញខ្លួននៅលើ SIRIM database ជាមួយនឹងឈ្មោះហៅថា OPPO Bubble។ នៅក្នុងបញ្ជីនេះបានបញ្ជាក់ថា វាគឺជាឧបករណ៍ “wireless screen transmission”។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនថ្មីនេះក៏បង្ហាញខ្លួននៅលើបញ្ជី TUV ជាមួយនឹងពាក្យថា “intelligent electronic screen” ហើយនឹងមានមកជាមួយនូវការទ្រទ្រង់នូវ 3W charging ផងដែរ។

នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់អំពីឧបករណ៍ OPPO Bubble នៅឡើយទេ ប៉ុន្តែតាមការបង្ហោះរបស់អ្នកទម្លាយ Digital Chat Station នៅលើ Weibo បានអោយដឹងថា នេះអាចនឹងក្លាយជា Accessory ថ្មីសម្រាប់ស្មាតហ្វូន Reno 16 series នេះ។ តាមការអះអាងរបស់អ្នកទម្លាយនេះ បានអោយដឹងទៀតថា ឧបករណ៍ OPPO Bubble គឺជា Smart Electronic Display Accessory ដែលអាចធ្វើការកែប្រែទៅលើ Wallpapers និងមុខងារ Remote Camera Shutter។ សម្រាប់ Accessory នេះត្រូវគេរំពឹងថានឹងមានការទាក់ទាញខ្លាំងតាមរយៈការប្រូម៉ូតចេញពីអ្នកតំណាងស្មាតហ្វូនជាច្រើននាក់ដែលក្នុងនោះក៏មានវត្តមានរបស់ Song Yuqi ផងដែរ៕
