ស្វែងរកពួកយើង:

OPPO F27 Pro+ 5G បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ទំហំ 6.7-អ៊ីង ល្បឿន 120Hz AMOLED និងបច្ចេកវិទ្យាការពារកម្រិត IP69

ដោយ

Koun Jab Luffy

14 មិថុនា 2024 09:40 ព្រឹក

អាន 2 នាទី

Article image
ដូចអ្វីដែលបានរំពឹងទុក ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី F27 Pro+ 5G ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា ហើយដោយម៉ូដែលថ្មីនេះ គឺមានផ្តោតខ្លាំងទៅលើភាពធន់រឹងមាំ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា នេះ គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP66, IP68 និង IP69 ថែមទៀតផង។
ស្មាតហ្វូន OPPO F27 Pro+ 5G គឺមានការបំពាក់នូវអេក្រង់ AMOLED display ដែលមានគែមកោង 3D curved និងមានទំហំ 6.7-អ៊ីង។ អេក្រង់នេះមានទំហំ 93% ធៀបនិងតួខ្លួន ហើយនិងភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2412x1080 pixels) ល្បឿន 120Hz refresh rate រួមនិងកម្រិតឆ្លើយតបអេក្រង់ 240Hz touch sampling rate។ អេក្រង់ស្មាតហ្វូនថ្មីនេះ គឺមានកម្រិតពន្លឺ 950 nits ហើយនិងមានការការពារដោយកញ្ចក់ការពារ Corning Gorilla Glass Victus 2។
Article image
ស្មាតហ្វូន OPPO F27 Pro+ 5G ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7050 ដែលនេះ គឺជាបន្ទះឈីបថ្នាក់កណ្តាលដែលបានឌីស្សាញយ៉ាងពិសេសសម្រាប់ដោះស្រាយទៅលើការងារជាច្រើនប្រចាំថ្ងៃ និងការងារ multitasking បានយ៉ាងប្រសើរថែមទៀត។ បើមើលទៅលើក្រាហ្វិកនោះ វាមានក្រាហ្វិកកាត Mali-G68 MC4 GPU ។ ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB LPDDR4X RAM និងអង្គចងចាំទំហំ 128GB ឬ 256GB UFS 3.1។ នៅលើស្មាតហ្វូនថ្មីនេះ ក៏មាន 8GB virtual RAM ថែមទៀតផង។ សម្រាប់ប្រព័ន្ធប្រតិបត្តិការនៅលើស្មាតហ្វូននេះ គឺដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកនៅលើ ColorOS 14 ដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតក្នុងការប្រើប្រាស់។
Article image
ស្មាតហ្វូន OPPO  F27 Pro+ 5G នេះមានកាមេរ៉ាភ្លោះខាងក្រោយដែលមានទំហំ 64MP និង 2MP ហើយនិងមានកាមេរ៉ាខាងមុខទំហំ 8MP គាំទ្រជាមួយនឹង f/2.2 aperture។ ស្មាតហ្វូន OPPO F27 Pro+ 5G បំពាក់នូវថាមពលថ្ម 5000mAh និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 67W SUPERVOOC fast charging ហើយក៏កមានសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងបច្ចេកវិទ្យាស្កេនមុខសម្រាប់ដោះសោរថែមទៀតផង។
Article image
ស្មាតហ្វូន OPPO F27 Pro+ 5G នេះ គឺផ្តោតទៅលើភាពធន់រឹងមាំ ហើយធន់ក្នុងការប្រើប្រាស់នៅលើស្ថានភាពពិបាកៗ។ ស្មាតហ្វូននេះ ទទួលបាននូវស្តង់ដារ MIL-STD-810H និង 360° Armour Body ធន់ទៅនឹងការធ្លាក់ថែមទៀតផង។ ស្មាតហ្វូន OPPO F27 Pro+ 5G នេះមាន 2 ទំហំគឺ 8GB+128GB និង 8GB+256GB ហើយនិងមានតម្លៃ $335 និង $359។ ស្មាតហ្វូននេះ មាន 2 ពណ៌គឺ Midnight Navy និង Dusk Pink (leather back)៕
OPPO F27 Pro+ 5G បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ទំហំ 6.7-អ៊ីង ល្បឿន 120Hz AMOLED និងបច្ចេកវិទ្យាការពារកម្រិត IP69