ស្វែងរកពួកយើង:

OPPO Find N5 នឹងប្រកាសជាផ្លូវកាណ៌នៅក្នុងខែកុម្ភៈខាងមុខនេះ

ដោយ

Koun Jab Luffy

13 មករា 2025 11:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ មានរបាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន OPPO នឹងបង្ហាញនូវស្មាតហ្វូនបត់បាន OPPO Find N5 នៅក្នុងប្រទេស ចិននាខែកុម្ភៈខាងមុខនេះហើយ។ស្មាតហ្វូន N5 នឹងក្លាយជាម៉ូដែលថ្មី ដែលអាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនបត់បានជាច្រើនចេញពីក្រុមហ៊ុនម៉ាកយីហោជាច្រើនដែលគ្រោងនឹងបង្ហាញខ្លួនៅក្នុងឆមាសទី 2 ឆ្នាំនេះ។ ថ្មីៗនេះមានការទម្លាយថា ក្រុមហ៊ុន OPPO នឹងបញ្ចេញនូវព័ត៌មានថ្មីការអភិវឌ្ឍចុងក្រោយបំផុតរបស់ស្មាតហ្វូន N5 ផងដែរ។
ដូចអ្វីដែលបានឃើញនោះ លោក  Zhou Yibao ដែលជាអ្នកគ្រប់គ្រងទូទៅផ្នែកផលិតផល OPPO Find ទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូន Find N5 ផងដែរ។ ស្មាតហ្វូននេះអាច នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងព្រឹត្តិការណ៍ Spring Festival នៅក្នុងប្រទេស ចិនដែលនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី 3 ក្នុងខែកុម្ភៈនេះ។ ក្រៅពីទីផ្សាររបស់ប្រទេសចិន ស្មាតហ្វូន Find N5 នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃអាស៊ីអាគ្នេយ៍ផងដែរ។ ការប្រកាសជាសកលទៅលើស្មាតហ្វូន N5 នេះនឹងបង្ហាញខ្លួនឆាប់ៗនេះ ខណៈពេលដែលស្មាតហ្វូននេះ ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងទីផ្សារនៃប្រទេសជាច្រើនផងដែរ។
Article image
នៅក្នុងរបាយការណ៍ជាច្រើននោះ ស្មាតហ្វូន OPPO Find N5 នេះ នឹងក្លាយជាស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុនជាមួយនឹងតួខ្លួនទីតាញ៉ូមថែមទៀត។ ស្មាតហ្វូន N5 អាចនឹងមានថាមពលថ្មធំដល់ទៅ 6,000mAh។ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 50W wireless charging ថែមទៀតផង។
ស្មាតហ្វូន Find N5 នឹងមានការបំពាក់នូវអេក្រង់បត់បានខាងក្នុង ដែលមានកម្រិតភាពច្បាស់ 2K resolution។ នៅលើស្មាតហ្វូននេះ មានkការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel, 50-megapixel ultra-wide lens និង 50-megapixel periscope telephoto អមជាមួយនឹង 3x optical zoom។ ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ ColorOS 15 ផ្អែកនៅលើ Android 15 ថែមទៀត៕
OPPO Find N5 នឹងប្រកាសជាផ្លូវកាណ៌នៅក្នុងខែកុម្ភៈខាងមុខនេះ