ស្វែងរកពួកយើង:

OPPO Find N5 នឹងមានកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ហើយនិងមានថ្មទំហំ 5,700mAh

ដោយ

Koun Jab Luffy

28 តុលា 2024 03:13 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ OPPO ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Find X8 និង Find X8 Pro នៅលើទីផ្សារប្រទេសចិន ខណៈដែលមួយម៉ូដែលទៀតដែលមានឈ្មោះថា Find X8 Ultra បំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite នឹងមានវត្តមាននៅលើទីផ្សារនៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខ។ បន្ថែមពីស្មាតហ្វូន X8 Ultra នេះ ក្រុមហ៊ុននេះក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន OPPO Find N5 នៅក្នុងពេលជាមួយគ្នាផងដែរ។
បើតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយ Digital Chat Station ក៏បានបញ្ជាក់ពីស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី N5 នេះផងដែរ។ យោងតាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូន OPPO Find N5ថ្មីនេះ ក៏នឹងបន្តការឌីស្សាញរូបរាងប្រហែលគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន Find N3 អញ្ចឹងដែរ។ ស្មាតហ្វូននេះ នឹងមានម៉ូឌុលកាមេរ៉ាមូលធំនៅខាងក្រោយដដែល។ អ្នកទម្លាយរូបនេះបន្តថា Find N5 អាចនឹងមានការបំពាក់នូវអេក្រង់ធំជាងមុន ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីទំហំនោះទេ។ នៅមុននេះក៏មានការទម្លាយថា ស្មតហ្វូននេះ នឹងមានការបំពាក់នូវអេក្រង់ខាងក្នុងដែលមានកម្រិតដល់ទៅ  2K+ ផងដែរ។
Article image
OPPO Find N5 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលអាចជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោកដែលមានការប្រើប្រាស់ឈីបនេះផងដែរ។ ខណៈដែលម៉ូដែលមុនមានថ្មទំហំ 4,805mAh នោះ ស្មាតហ្វូន N5 ត្រូវបានគេទម្លាយថា អាចនឹងមានថ្មទំហំធំជាងមុន គឺដល់ទៅ 5,700mAh។ មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយពីបច្ចេកវិទ្យា សាកនៅឡើយទេ ខណៈដែលពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់នូវ wireless charging ហើយក្រុមហ៊ុននេះធ្លាប់ទម្លាយដែរថា N5 ក៏នឹងមានមុខងារ magnetic wireless charging ផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បាន N5 នឹងមានការគាំទ្រនូវប្រព័ន្ធកាមេរ៉ារបស់ Hasselblad ដូចមុនដែរ។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ ដោយគ្រាប់ទីមួយមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50-Megapixel periscope telephoto ហ៊្សូមបាន 3x optical។ ស្មាតហ្វូន Find N5 អាចនឹងមានកម្រ៉ាស់ស្តើងត្រឹមតែ 9.xmm នៅពេលបត់ នេះបើតាមការទម្លាយពី DCS កាលពីពេលមុននេះ។
OPPO Find N5 នឹងមានកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ហើយនិងមានថ្មទំហំ 5,700mAh