
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាន ដែលមានរូបរាងស្តើងបំផុតរបស់ពិភពលោកនោះគឺ Find N5។ នៅក្នុងកម្រាស់ត្រឹមតែ 8.93mm បានធ្វើអោយស្មាតហ្វូននេះ មានកម្រាស់ស្តើងជាងស្មាតហ្វូន Galaxy Z Fold 6 ហើយក៏មានការតម្លើងនូវសមាសភាគខ្លាំងក្លាជាច្រើនទៀតផងដែរ ដោយក្នុងនោះមានដូចជា កាមេរ៉ាទំហំ 50MP ហ៊្សូម 2x បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ហើយនិងថាមពលថ្មទំហំ 5,600mAh ជាដើម។
ខុសប្លែកពីស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុនជាច្រើនរបស់ចិននោះ ស្មាតហ្វូនអេក្រង់បត់បាន Find N5 នេះ គឺមានតម្លៃថ្លៃជាងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6។ OPPO Find N5 នេះ បង្ហាញខ្លួននៅក្នុងប្រទេសសឹង្ហបុរី នៅក្នុងតម្លៃ SGD 2,499 ឬ $1,871 ដុល្លារ។ តម្លៃនេះ មានតម្លៃខ្ពស់ជាងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Pixel 9 Pro Fold នៅក្នុងប្រទេសសឹង្ហបុរី។ សូមជំរាបថា មកដល់ពេលនេះ ការបង្ហាញខ្លួនស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 គឺមានអាយុកាលជិត 6 ខែហើយ។

នៅពេលដែលក្រុមហ៊ុនជាច្រើនរបស់ចិនប្រកាសបង្ហាញស្មាតហ្វូនប្រណិតរបស់ខ្លួននៅក្រៅទីផ្សាររបស់ប្រទេសចិនជាពិសេសទៅកាន់អ៊ឺរ៉ុប និងអាមេរិកខាងជើងនោះ តម្លៃរបស់ស្មាតហ្វូននេះ ក៏មានការធ្លាក់ចុះផងដែរដើម្បីអាចប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនដូចជា Samsung ដែលមានកម្មវិធីទាក់ទាញជាច្រើនដូចជា trade-in ការចុះតម្លៃ និងសេវាកម្មជាច្រើនទៀតផង។ ស្មាតហ្វូន Find N5 នឹងបង្ហាញខ្លួននៅក្នុងប្រទេសជាច្រើននៅអាស៊ី និងអ៊ឺរ៉ុប ប៉ុន្តែមិនបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក ឬកាណាដានោះទេ។

ស្មាតហ្វូន OPPO Find N5 នេះ មានអេក្រង់ទំហំ 6.62-អ៊ីង OLED Cover និងអេក្រង់ទំហំ 8.12-អ៊ីង OLED Foldable Screen។ អេក្រង់ទាំងពីរនេះ មានកម្រិតល្បឿន 120Hz variable refresh rate, stylus, HDR10+, Dolby Vision និងពន្លឺអេក្រង់ដល់ទៅ 2,000nits។ ស្មាតហ្វូនអេក្រង់បត់បាននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃ side-mounted fingerprint reader និង IP69 សម្រាប់ការពារការជ្រាបទឹកបានថែមទៀតផង។ ស្មាតហ្វូននេះ មានទម្ងន់ 229g និងកម្រាស់ 4.2mm នៅពេលលាតពេញ។ ស្មាតហ្វូនអេក្រង់បត់បាននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite (7-core CPU), រ៉េម 12GB និង 16GB និង អង្គចងចាំទំហំ 256GB/512GB/1TB។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 15។

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នេះ មានកាមេរ៉ាមុខទំហំ 8MP (2x) និងកាមេរ៉ាក្រោយទំហំ 50MP មានភ្ជាប់មក ជាមួយនឹង OIS និងមួយគ្រាប់ទៀតមានទំហំ 50MP telephoto មានការគាំទ្រជាមួយនឹងមុខងារទប់លំនឹង 3x optical zoom ហើយនិងមួយគ្រាប់ទៀតមានទំហំ 8MP ultrawide មានមុខងារជាមួយនឹង Autofocus ផងដែរ។ កាមេរ៉ាខាងក្រោយ អាចថតកម្រិត 4K ល្បឿន 60fps ខណៈដែលកាមេរ៉ាខាងមុខកម្រិត 4K ល្បឿន 30fps។ ស្មាតហ្វូនអេក្រង់បត់បាននេះ មានថាមពលថ្មទំហំ 5,600mAh ដែលទ្រទ្រង់ទៅលើកម្លាំងសាក 50W wireless charging និងបច្ចេកវិទ្យាសាក 80W wired charging ផងដែរ៕
