ស្វែងរកពួកយើង:

OPPO Find N5 ស្មាតហ្វូនអេក្រង់បត់ដំបូងលើពិភពលោក ដែលមាន IP69 និងគាំទ្រការថតនៅក្នុងទឹកបាន

ដោយ

Koun Jab Luffy

20 មករា 2025 05:22 ល្ងាច

អាន 2 នាទី

Article image
OPPO ត្រូវបានគេបញ្ជាក់ថា បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែល Find N5 នៅលើទីផ្សារប្រទេសចិននាខែកុម្ភៈខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញស្រដៀងគ្នាជាមួយនិងម៉ូដែលមុន Find N3 អញ្ចឹងដែរ ដោយមានការពង្រឹងទៅលើផ្នែកខ្លះៗ។ បើមើលទៅការទម្លាយនៅលើ Weibo របស់ Zhou Yibao ដែលជាប្រធានផ្នែកផលិតផលស្មាតហ្វូន Find-series បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានកម្រាស់ស្តើងជាង iPhone 16 Pro ថែមទៀតផង។
តាមរយៈនៃវិដេអូថ្មីនេះ គឺមានការបង្ហាញថា សា្មនហ្វូនអេក្រង់បត់បាន OPPO Find N5 គឺអាចថតបនៅក្នុងទឹកបាន ដោយនៅលើស្មាតហ្វូននេះ គឺមានការគាំទ្រដោយបច្ចេកវិទ្យការពារទឹក និងធូលី កម្រិត IPX6, IPX8 និង IPX9 ratings។ ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យានេះ គឺនឹងអាចការពារទៅលើស្មាតហ្វូនថ្មីនេះ បានកម្រិតខ្ពស់បំផុត។ ជាមួយគ្នានេះ នៅក្នុងវីដេអូនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន N5  នេះ អាចថតនៅក្នុងទឹកបានយ៉ាងល្អដូចគ្នាទៅនឹង Find X8 series និង Reno 13 lineup អញ្ចឹង។
Article image
ប្រភពខាងលើនេះបន្តថា នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការប្រើប្រាស់នូវគន្លឺះជំនាន់ថ្មី 3D titanium alloy hinge ដែលមានការទម្ងន់ស្រាល និងមានភាពធន់ជាងគន្លឹះអាលុយមីញ៉ូមដែលមាននៅលើស្មាតហ្វូបនអេក្រង់បត់ម៉ូដែលផ្សេង។
Article image
តាមការបញ្ជាក់ចេញពីការបែកធ្លាយជាច្រើនកន្លងមកបានអោយដឹងថា ស្មាតហ្វូន Find N5 នេះ មានកម្រាស់តិចជាង  9.2mm នៅពេលដែលបត់ និងកម្រាស់ 4mm នៅពេលបើក។ ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយនិងមានថ្មទំហំ 5,700mAh ដែលគាំទ្រនូវកម្លាំងសាក 50W magnetic wireless charging support ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ 2K resolution និងកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel periscope telephoto camera ហ៊្សូមបាន 3x optical zoom ទៀតផង។
ស្មាតហ្វូននេះនឹងមានការប្រកាសចេញនៅលើទីផ្សារអាស៊ានមួយចំនួនផងដែរ។ យោងតាមការបញ្ជាក់ចុងក្រោយនេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន N5 គឺមានការបញ្ជាក់ពីស្ថាប័ន NBTC របស់ប្រទេសថៃហើយរួចហើយ។ ស្មាតហ្វូននេះក៏នឹងមានការបង្ហាញខ្លួននៅលើទីផ្សារអាមេរិក អឺរ៉ុប និងឥណ្ឌា ផងដែរ ប៉ុន្តែមានឈ្មោះផ្សេងហៅហៅថា OnePlus Open 2 ។
OPPO Find N5 ស្មាតហ្វូនអេក្រង់បត់ដំបូងលើពិភពលោក ដែលមាន IP69 និងគាំទ្រការថតនៅក្នុងទឹកបាន