ស្វែងរកពួកយើង:

OPPO Find N5 អាចនឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2025 ជាមួយបន្ទះឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

23 ឧសភា 2024 09:58 ព្រឹក

អាន 2 នាទី

Article image
OPPO ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ ដោយម៉ូដែល OPPO Find N5 នៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ យោងតាមការទម្លាយរបស់ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានបង្ហោះនៅលើបណ្តាញ Weibo នាពេលថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានការឌីស្សាញជាមួយនិងទម្ងន់ស្រាល និងមានការប្រើប្រាស់នូវគន្លឺះថ្មី “zero-crease hinge,” ថែមទៀតផង។
ការប្រើប្រាស់នូវគន្លឹះថ្មីនេះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ គឺមានបំណងចង់ធ្វើការកែប្រែទៅលើស្មាតហ្វូននេះអោយបានល្អ និងមានភាពធន់ជាងមុន។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការឌីស្សាញជាមួយអេក្រង់រាបស្មើរហៅថា ultra-flat screen នៅលើអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ គឺមានសមត្ថភាពអាចបង្ហាញចេញបានជាមួយនិងកម្រិតពន្លឺខ្ពស់ថែមទៀតផង។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងបន្តប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាមានសមត្ថភាពខ្ពស់ ដោយមានការបំពាក់នូវកាមេរ៉ាទំហំ 64MP Periscope Telephoto ដូចគ្នាជាមួយនិងកាមេរ៉ាដែលប្រើប្រាស់នៅលើ OPPO Find N3 អញ្ចឹងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ដែលជាបន្ទះឈីបមានសមត្ថភាពខ្ពស់របស់ក្រុមហ៊ុន Qualcomm ដែលគេរំពឹងថា នឹងមានសមត្ថភាពអាចរត់បានល្បឿន 4.26GHz ដែលជាល្បឿនមួយខ្ពស់បំផុត។
សូមជំរាបថា ក្រុមហ៊ុន OPPO ក៏គ្រោងនឹងធ្វើប្រកាសចេញនូវស្មាតហ្វូន OPPO Pad 3 នៅក្នុងខែមិថុណា និងកក្កដាឆ្នាំនេះផងដែរ។ ថេប្លេតនេះ គឺមានអេក្រង់ទំហំ 12.1-អ៊ីង LCD display បង្ហាញចេញបានកម្រិត 3K resolution និងមានកម្រិតពន្លឺ 900nits ហើយថេប្លេតនេះ ក៏មានការបំពាក់នូវបន្ទះឈីបថ្មី Snapdragon 8 Gen 3 និងមានរ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 512GB។​ នៅលើថេប្លេត OPPO Pad 3 ថ្មីនេះ ក៏នឹងមានការបំពាក់នូវថ្មទំហំ 9510mAh ដែលមានកម្លាំងសាក 67W fast charging ផងដែរ។
OPPO Find N5 អាចនឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2025 ជាមួយបន្ទះឈីប Snapdragon 8 Gen 4