ស្វែងរកពួកយើង:

OPPO Find N5 និង Watch X2 ផ្តើមដាក់អោយ Pre-Orders នៅលើទីផ្សារប្រទេសចិនហើយ

ដោយ

Koun Jab Luffy

06 កុម្ភៈ 2025 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រមហ៊ុន OPPO បានប្រកាសដាក់អោយមានការ Pre-Orders ទៅលើស្មាតហ្វូនអក្រង់បត់បានជំនាន់ថ្មី OPPO Find N5 ហើយនិង Watch X2 នៅលើទីផ្សារប្រទេសចិនហើយ។ សម្រាប់អ្នកដែលបញ្ជាទិញ គឺនឹងមានការបន្ថែមនូវ Accessories រួមនឹងការបញ្ចុះតម្លៃថែមទៀតផង។ ហើយសម្រាប់ការបញ្ជាទិញមុនខាងលើនេះ អតិថិជនតម្រូវអោយកក់មុនតែ 1 យ៉ន់ប៉ុណ្ណោះ។ ក្រុមហ៊ុន OPPO ក៏បានប្រកាសពីការធានាទៅលើអេក្រង់ និងការបង់រំលោះ 24 ខែ ផងដែរ។
ហើយបើក្រឡេកទៅមើលទៅលើនាឡិកាឆ្លាតវៃ OPPO Watch X2 វិញ សម្រាប់ការបញ្ជាទិញមុនទៅលើនាឡិកានេះ នឹងទទួលបាននូវខ្សែនាឡិកា fluoro rubber strap ដែលមានជាខ្សែរមានភាពធន់ ហើយនិងមានលក្ខណៈពិសេសមួយផងដែរ។ គួរបញ្ជាក់ថា ជាមួយនិងវត្តមានស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នេះ ក្រុមហ៊ុននេះ ក៏មានការបញ្ជាក់ពីការប្រកាសចេញនៅលើទីផ្សរសកល ស្របពេលជាមួយនិងការដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនអញ្ចឹងដែរ។
Article image
ខណៈពេលនេះ ក្រុមហ៊ុន OPPO បានចាប់ផ្តើមទម្លាយព័ត៌មានស្មាតហ្វូននេះ នៅលើទីផ្សារប្រទេសចិនហើយ ខណៈដែលនៅលើទីផ្សារសកលនៅមិនទាន់មានការទម្លាយចេញនៅឡើយទេ។ ជាមួយគ្នានេះ គេនៅមិនទាន់ដឹងថា Watch X2 នឹងមានការប្រកាសចេញជាមួយស្មាតហ្វូនអេក្រង់បត់បាន N5 នៅលើទីផ្សារសកលនោះទេ។