
បច្ចុប្បន្ននេះ ស្មាតហ្វូនអេក្រង់បត់បាន បានក្លាយជានិន្នាការថ្មីនៅលើទីផ្សារ នឹងកា្លយជាស្មាតហ្វូនដ៏អស្ចារ្យទាក់ទាញថែមទៀត ផង។ ឆាប់ៗនេះ ក្រុមហ៊ុន OPPO ក៏បានត្រៀមខ្លួននៅក្នុងការនាំយកស្មាតហ្វូនបត់បាន OPPO Find N5 របស់ខ្លួន កម្រិតថ្មីមួយទៀតមកកាន់ទីផ្សារនេះផងដែរ។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ 5.1mm ស្តើងជាងថេប្លេត iPad Pro (M4) របស់ក្រុមហ៊ុន Apple ដែល។ បើមើលទៅលើស្មាតហ្វូន OnePlus Open ឬ OPPO Find N3 ដែលចេញលក់កន្លងមក គឺមានកម្រាស់ 5.8mm ខណៈដែលស្មាតហ្វូន Galaxy S25 Edge នឹងមានកម្រាស់ 6.4mm។
ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងមានកម្រាស់ស្តើងត្រឹមតែ 4mm ប៉ុណ្ណោះ នៅពេលដែលបត់ នឹងក្លាយជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោក។ ក្រឡេកមកមើលស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នឹងមានកម្រាស់ស្តើង 4.35mm។ លោក Billy Zhang ដែលជាប្រធានផ្នែកទីផ្សារក្រៅប្រទេសរបស់ក្រុមហ៊ុន OPPO ថ្មីៗនេះ ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ដែលមានការទម្លាយអំពីកម្រាស់របស់ស្មាតហ្វូន Find N5 ធៀបជាមួយនឹងថេប្លេត iPad Pro M4 ផង ដែរ។ កន្លងមក ក្រុមហ៊ុន OPPO ក៏បានប្រៀបធៀបស្មាតហ្វូនរបស់ខ្លួនជាមួយនឹងស្មាតហ្វូន iPhone 16 Pro Max ដែលមានកម្រាស់ 8.25mm។

ពាក្យចចាមអារ៉ាមចុងក្រោយបំផុតនេះ បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នឹងមានការបំពាក់នូវបន្ទះ ឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូននេះអាចនឹងមានអេក្រង់ទំហំ 6.85-អ៊ីង LTPO ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ជាមួយនឹងឡូហ្គោ Hasselblad។ បន្ថែមពីនេះ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5,900mAh ជាមួយនឹងកម្លាំងសាក 50W Wireless Charging និងបច្ចេកវិទ្យាការពារ IPX9 សម្រាប់ការពារការជ្រាបទឹកថែមទៀតផង៕
