ស្វែងរកពួកយើង:

OPPO Find N5 នឹងមានជម្រើស 3 ទំហំ ហើយអាចនឹងលក់លើទីផ្សារសកលថ្ងៃទី 20 ខែកុម្ភៈ

ដោយ

Koun Jab Luffy

13 កុម្ភៈ 2025 12:36 ថ្ងៃត្រង់

អាន 2 នាទី

Article image
Find N5 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន នៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះហើយ។ ស្របពេលជាមួយគ្នានេះ នៅលើបញ្ជីនៃស្មាតហ្វូនកម្មង់ទិញមុន JD.com ក៏បានទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះហើយ។ បន្ថែមពីនេះ ក៏មានការបង្ហាញនូវរ៉េម និងម៉េមូរីរបស់ស្មាតហ្វូន N5 នេះផងដែរ។ ស្មាតហ្វូន OPPO Find N5 នេះ បានបង្ហាញខ្លួននៅក្នុងបញ្ជី Pre-Order វេបសាយរបស់ក្រុមហ៊ុន OPPO នៅក្នុងប្រទេសចិនជាមួយ 3 ទំហំរួមមាន 12GB+256GB, 16GB+512GB និង 16GB+1TB។
ជាមួយនិងការប្រកាសនៅលើទីផ្សារនៅក្នុងប្រទេសចិនស្មាតហ្វូនអេក្រង់បត់បាន Find N5 ថ្មីនេះ នឹងមានពណ៌ Satin Black, Jade White និង Dusk Purple ហើយបើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Find N5 គឺមានអេក្រង់ខាងក្នុងបត់បានទំហំ 8.12-អ៊ីង បន្ទះឈីប Snapdragon 8 Elite,ថាមពលថ្មទំហំ 5,600mAh ជាមួយនឹងបច្ចេកវិទ្យា 80W wired និង 50W wireless charging។ ស្មាតហ្វូនេនះ មានកាមេរ៉ា 3 គ្រាប់ទំហំ 50-Megapixel និង IPX8 សម្រាប់ការពារការជ្រាបទឹកថែមទៀតផង។
ស្មាតហ្វូននេះមានតួខ្លួនទីតាញ៉ូមជាមួយនឹងកម្រាស់ 9.2mm និងបើកនៅក្នុងកម្រាស់ 4.6mm  ហើយនិងមានការទ្រទ្រង់ទៅលើលើបច្ចេកវិទ្យា satellite connectivity ។ តាមការបញ្ជាក់ក្នុងប្រភេពខាងលើនេះ បង្ហាញថា ស្មាតហ្វូន OPPO Find N5 នឹងបង្ហាញខ្លួន នៅក្នុងទីផ្សាររបស់ចិន និងទីផ្សារសកលក្នុងពេលជាមួយគ្នា នាថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ នៅវេលាម៉ោង 7PM (GMT+8)។
Article image
សម្រាប់ការផ្សាយផ្ទាល់សម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធន៍នេះ គឺនឹងមានធ្វើឡើងនៅលើវេបសាយរបស់ក្រុមហ៊ុន OPPO ដែលមាននៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។ សម្រាប់អតិថិជនដែលបាន Pre-Order ស្មាតហ្វូន N5 នេះ នៅក្នុងប្រទេសសិង្ហបុរី នឹងទទួលបាននូវ 7PM (GMT+8) ដែលមានតម្លៃ $159 ឥតគិតថ្លៃ។ ស្មាតហ្វូននេះ នឹងលក់ជាមួយនឹង 2 ពណ៌គឺ  Cosmic Black និង Misty White សម្រាប់ទីផ្សារសកល៕
OPPO Find N5 នឹងមានជម្រើស 3 ទំហំ ហើយអាចនឹងលក់លើទីផ្សារសកលថ្ងៃទី 20 ខែកុម្ភៈ