ស្វែងរកពួកយើង:

OPPO Find N6 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងគេក្នុងលោកដែលប្រើបន្ទះឈីប Snapdragon 8 Elite Gen 5

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 08:52 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី ជាមួយនឹងស្មាតហ្វូន Flagship Find X-Series ដែលក្នុងនោះមានម៉ូដែល Compact Flagship មួយផងដែរ។ ហើយនៅពេលនេះ គណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិន Digital Chat Station បានបង្ហើបព័ត៌មានពាក់ព័ន្ធនឹងស្រឡាយស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ដែលត្រៀមបង្ហាញវត្តមាននៅក្នុងប្រទេសចិនឆាប់ៗខាងមុខនេះ។
បើតាមប្រភពព័ត៌មានខាងលើបានអះអាងថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N6 គឺនឹងក្លាយជាស្មាតហ្វូនបត់អេក្រង់ដំបូងគេក្នុងលោកដែលបានភ្លក់នូវរសជាតិបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Elite Gen 5។ ជាមួយគ្នានេះប្រភពបានបញ្ជាក់ទៀតថា Find N6 ក៏នឹងគាំទ្រនូវបច្ចេកវិទ្យាភ្ជាប់ផ្កាយរណប Satellite Communication ផងដែរ។ នៅលើជំនាន់ Find N5 បច្ចុប្បន្ន បានប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite ដែលមានអង្គស៊ីភីយូចំនួន 7-core ជំនួសឲ្យ 8-Core ហើយនៅលើជំនាន់ថ្មី Find N6 អាចនឹងប្រើប្រាស់អង្គស៊ីភីយូចំនួន 8-core នៅលើ Snapdragon 8 Elite Gen 5 ឬក៏ស៊ីភីយូជំនាន់ថ្មី 7-core edition។
Article image
ជាមួយគ្នានេះ សម្រាប់កំពូលស្មាតហ្វូន Find X-Series ជំនាន់ថ្មីដែលមានដូចជា Find X9 Ultra ក៏នឹងបំពាក់បន្ទះឈីប Snapdragon 8 Elite Gen 5 ដូចគ្នាដែរ។ តាមប្រភពព័ត៌មានបានបង្ហើបថា Find X9 Ultra នឹងបំពាក់សែនស័រកាមេរ៉ា Sony IMX09E ទំហំ 200MP ជាមួយលែន Periscope telephoto ជាសែនស័រ Sony IMX09A មានសមត្ថភាពអាច Optical-zoom បាន 3X រួមជាមួយការបង្កើនសមត្ថភាពលើមុខងារ long-range zoom ថែមទៀតផង។ ហើយបើតាមប្រភពព័ត៌មានដែលបានចេញផ្សាយនាពេលកន្លងមកបានអះអាងថា OPPO Find X9 Ultra នឹងមានបំពាក់សែនស័រកាមេរ៉ាទំហំ 50MP ពីរគ្រាប់ជាសែនស័រ Sony IMX90E ដែលមួយជា periscope telephoto និងមួយជា ultra-wide។
Article image
ប្រភពផ្សេងទៀតបានបញ្ជាក់ថា Find X9 Ultra នឹងប្រើប្រាស់សែនស័រស៊េរី  Sony LYT-828 ជាសែនស័រកាមេរ៉ាគោល ហើយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានកាមេរ៉ាសែលហ្វីទំហំ 50MP ផងដែរ។ ដោយឡែកសម្រាប់ប្អូន Find X9S ដែលជា Compact-Flagship វិញអាចនឹងប្រើបន្ទះឈីប MediaTek Dimensity 9500 Plus រួមនឹងមានអេក្រង់ទំហំ 6.3-inch គាំទ្រសែនស័រស្កែនដោះសោរលើអេក្រង់ ultrasonic sensor និងមានថ្មទំហំធំដល់ 7,000mAh៕
OPPO Find N6 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងគេក្នុងលោកដែលប្រើបន្ទះឈីប Snapdragon 8 Elite Gen 5