ស្វែងរកពួកយើង:

OPPO Find N6 នឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2026 ជាមួយបន្ទះឈីប Snapdragon 8 Elite 2

ដោយ

Koun Jab Luffy

26 ឧសភា 2025 07:29 ព្រឹក

អាន 2 នាទី

Article image
Find N5 គឺជាស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន OPPO ត្រូវបានគេឃើញថា បានបង្ហាញស្មាតហ្វូន នៅក្នុងត្រីមាសទី 1 ឆ្នាំនេះ ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ដំបូងបំផុតរបស់ពិភពលោក។ យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ N5 នេះ ត្រូវបានគេចែកចាយនៅលអនឡាញហើយ។ បើតាមអ្នកទម្លាយ  Digital Chat Station ក៏បាននិយាយអំពីស្មាតហ្វូន OPPO Find N6 ផងដែរ។ នៅក្នុងការបង្ហោះនៅលើ Weibo គាត់បានក៏និយាយអំពីបន្ទះឈីប និងពេលវេលានៃការសម្ពោធទៅលើស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះផងដែរ។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន OPPO នេះ នឹងមានការបំពាក់នូវបន្ទះឈីប SM8850 ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះ។ សម្រាប់បន្ទះឈីប SM8850 នេះ ត្រូវបានគេជឿជាក់ថា គឺជាបន្ទះឈីប Snapdragon 8 Elite 2 ដែលក្រុមហ៊ុនគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ។ ខណៈពេលដែលអ្នកទម្លាយរូបនេះ នៅមិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះក៏ដោយ ស្មាតហ្វូននេះ ត្រូវបានគេសំដៅទៅលើស្មាតហ្វូន OPPO Find N6 រួចហើយ។
Article image
សូមជំរាបថា កន្លងមក ក្រុមហ៊ុន OPPO ក៏បានព្យាយាមធ្វើយ៉ាងណាអោយស្មាតហ្វូនបត់បាន Find N6 នេះ កាន់តែស្តើងជាងមុន ខណៈពេលដែលស្មាតហ្វូន OPPO Find N5 គឺមានកម្រាស់ 8.93mm។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះជាមួយនឹងបន្ទះឈីប Snapdragon 8 Elite 2។
Article image
ពេលនេះ ក្រុមហ៊ុន OPPO ក៏ធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Find X9 series សម្រាប់ទីផ្សាររបស់ចិនផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ជាមួយនិងម៉ូដែល OPPO Find X9, X9+ និង Find X9 Pro ហើយនឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9500c។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 200-Megapixel Periscope Telephoto។ សម្រាប់ស្មាតហ្វូន OPPO Find X9 Ultra នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះ ហើយវានឹងបំពាក់នូវ Dual Periscope ដូចទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ៕