
ស្មាតហ្វូនបត់បាន OPPO Find N6 នឹងបំពាក់នូវអេក្រង់ Dual LTPO ថាមពលថ្ម 6000mAh និងត្រចៀកបត់ធ្វើពីទីតាញ៉ូម
ខណៈពេលនេះ ក្រុមហ៊ុន OPPO បានត្រៀមខ្លួននៅក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N6 របស់ខ្លួននៅលើទីផ្សារនៅក្នុងប្រទេសចិន នៅពេលនេះ មានដំណឹងថា ស្មាតហ្វូនថ្មីនេះ ក៏ត្រៀមខ្លួននៅក្នុងការប្រកាសចេញនៅក្នុងទីផ្សារសកលផងដែរ។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែនៅមុនការប្រកាសជាផ្លូវការណ៌នេះ មានការបង្ហោះនៅលើបណ្តាញសង្គមនៅលើ Weibo ថែមទៀតហើយ ដោយលើកនេះ មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនអេក្រង់បតបានថ្មីនេះកាន់តែច្បាស់។
តាមការបែកធ្លាយខាងលើនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នឹងមានអេក្រង់ខាងក្រៅទំហំ 6.62 អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K+ resolution ហើយអេក្រង់នេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់របស់់ BOE ជាមួយនិងបច្ចេកវិទ្យាថ្មី Q10 និងទ្រទ្រង់ទៅលើ Dolby Vision, HDR Vivid និង HDR10+ ផងដែរ។ នេះគឺជាប្រភេទអេក្រង់ 8T LTPO panel ដែលមាន variable refresh rate ចាប់ពី 1Hz ទៅ 120Hz។ សម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានកម្រិតពន្លឺដល់ទៅ 1,600 nits peak brightness ផងដែរ។
ដើម្បីការពារភ្នែករបស់អ្នកប្រើប្រាស់នោះ នៅលើអេក្រង់នេះ ក៏មានការបញ្ចូលលនូវ Pulse DC-Like Dimming នៅក្នុងកម្រិតពន្លឺ Brightness Levels ខ្ពស់ជាមួយនឹងកម្រិត 2160Hz PWM dimming។ ទៅលើអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះវិញ គឺមានទំហំ 8.12 អ៊ីងគាំទ្រជាមួយនឹង 2K+ និងមានការប្រើប្រាស់នូវអេក្រង់ Samsung E7 panel ជាមួយនឹងស្តង់ដារ HDR និងមានល្បឿន 1–120Hz adaptive refresh rate ។ បន្ថែមពីនេះ អេក្រង់នេះ ក៏មាន 2160Hz PWM dimming នៅក្នុងកម្រិត brightness levels ទាបជាងមុនផងដែរ។

និយាយពីកាមេរ៉ារបស់ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ នឹងមាន 3 គ្រាប់ ដែលក្នុងនោះមានដូចជាកាមេរ៉ា ទំហំ 50MP 0.6x ultra-wide គាំទ្រជាមួយឡែន 15mm និងកម្រិត f/2.0 Aperture ទ្រទ្រង់ដោយសិនស័រ Samsung JN5។ ទៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះវិញ គឺមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ឡែនកម្រិត 23mm lens ទ្រទ្រង់ជាមួយនឹង f/1.8 aperture និង optical image stabilization ផ្អែកនៅលើសិនស័រ HP5។ ចំណែកឯកាមេរ៉ា 3x telephoto នេះ ក៏មាន 70mm focal length និង f/2.7 aperture ជាមួយនឹងមុខងារ OIS ផងដែរ។ នៅលើស្មាតហ្វូននេះក៏បំពាក់នូវ “Danxia” lens system ថែមទៀតផង។

ស្មាតហ្វូន OPPO Find N6 ដំណើរការជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 អមជាមួយនឹង រ៉េមLPDDR5X RAM និងអង្គចងចាំ UFS 4.1 storage។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវគន្លេះទីតាញ៉ូម និងប្រព័ន្ធការពារ IP56, IP58 និង IP59 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Shanhai communication រួមជាមួយនឹង Linear Dual Speakers និង Infrared Remote Control ផងដែរ។ ស្មាតហ្វូន OPPO Find N6 នេះនឹងមានថាមពលថ្ម 6,000mAh third-generation Glacier គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 80W wired និងសាកឥតខ្សែរ 50W wireless charging ផងដែរ៕
