ស្វែងរកពួកយើង:

OPPO Find-Series នឹងមានព្រឹត្តិការណ៌ 2 ដងក្នុងមួយឆ្នាំ គឺនៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ

ដោយ

Koun Jab Luffy

30 ធ្នូ 2024 07:51 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើនបានទម្លាយថា ក្រុមហ៊ុន OPPO មានគម្រោងនៅក្នុងការប្រកាសចេញញនូវស្មាតហ្វូន ម៉ូដែល Flagship ជាច្រើននៅក្នុងប្រទេសចិននៅឆមាសទី 1 ឆ្នាំ 2025 ខាងមុខនេះ។ ទាក់ទងនឹងការលើកឡើងនេះ លោក Zhou Yibao ដែលជាប្រធានផ្នែកផលិតផលរបស់ស្មាតហ្វូន OPPO Find-Series បានប្រកាសថា ស្មាតហ្វូន OPPO Find Series នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ពោធឡើង នៅក្នុងនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ ជារៀងរាល់ឆ្នាំ។
ខណៈពេលដែលលោកនាយកប្រតិបត្តិរូបនេះនៅមិនទាន់បានបញ្ជាក់អំពីឈ្មោះនៃផលិតផលរបស់ស្មាតហ្វូន Find នេះ នៅឡើយទេនោះ ព្រឹត្តិការណ៍នៅក្នុងនិទាឃរដូវជាធម្មតា ត្រូវបានគេរំពឹងថា នឹងការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បានថ្មី OPPO Find N5 និងស្មាតហ្វូនម៉ូដែលពិសេស OPPO Find X8 Ultra។ សូមជំរាបថា នៅក្នុងប្រទេសចិន សម្រាប់រដូវនិទាឃរដូវនេះ គឺរាប់ចាប់ពីខែមីនាដល់ខែឧសភានេះ។ លោក Yibao បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នឹងបង្ហាញខ្លួនមុន ហើយសម្រាប់ស្មាតហ្វូន OPPO Find X8 Ultra នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយទៀត។
Article image
នៅក្នុងរបាយការណ៍ជាច្រើនទៀត បាននិយាយថា ស្មាតហ្វូន OPPO Find N5 នឹងបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2025 ស្មាតហ្វូន OPPO Find X8 Ultra និង OPPO X8 Mini នឹងបង្ហាញខ្លួននៅក្នុងខែមេសា ឆ្នាំ 2025 និងស្មាតហ្វូន OPPO Find X8S នឹងបង្ហាញខ្លួននៅក្នុងខែមេសា ឬខែឧសភា ឆ្នាំ 2025 នេះ។ ព្រឹត្តិការណ៍នៅក្នុងរដូវស្លឹកឈើជ្រុះ នឹងមានការបង្ហាញនូវស្មាតហ្វូន Find X-series ជំនាន់ថ្មី។ ព្រឹត្តិការណ៍នេះ អាចនឹងចាប់ពីខែកញ្ញាដល់ខែវិច្ឆិកាដែលក្រុមហ៊ុននេះអាចនឹងបង្ហាញនូវស្មាតហ្វូន OPPO  Find X9 និង OPPO Find X9 Pro នៅក្នុងឆ្នាំ 2025 នេះ។
Article image
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូន OPPO Find N5 នេះ បានបញ្ចប់នៃការដាក់ឯកសារ ហើយត្រៀមខ្លួនក្នុងការប្រកាសផងដែរ។ ស្មាតហ្វូននេះ មានមុខងារជាច្រើនដូចជា Periscope Lens, Wireless Charging, Satellite Communication រួមនិងបច្ចេកវិទ្យា IPX8 waterproof។ សម្រាប់ម៉ូទ័រ X-axis motor នឹងមានទំហំធំជាងនៅលើស្មាតហ្វូន OPPO Find N3។ បន្ថែមពីនេះ ស្មាតហ្វូន OPPO Find X8 Ultra នឹងបំពាក់នូវកាមេរ៉ា Telephoto Macro ផងដែរ៕
OPPO Find-Series នឹងមានព្រឹត្តិការណ៌ 2 ដងក្នុងមួយឆ្នាំ គឺនៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ