ស្វែងរកពួកយើង:

OPPO Find X10 ត្រូវបានគេទម្លាយថា អាចនឹងបំពាក់កាមេរ៉ា 200MP Periscope Telephoto ដូចម៉ូដែល Pro

ដោយ

Koun Jab Luffy

24 មករា 2026 08:24 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ បានបង្ហើបថា ក្រុមហ៊ុន OPPO បានត្រៀមខ្លួនរួចហើយនៅក្នុងការអាប់ដែរកាមេរ៉ាសម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារនៃថ្នាក់ប្រណិតរបស់ខ្លួន។ បើការបញ្ជាក់នៅលើព័ត៌មានថ្មីនេះ បាននិយាយថា ស្មាតហ្វូនម៉ូដែលស្តងដារ OPPO Find X10 អាចនឹងទទួលបាននូវការបំពាក់នូវឡែន Telephoto ដែលមានសមត្ថភាខ្ពស់ជាងមុន នឹងផ្តល់នូវការចាប់រូបភាពជិតឆ្ងាយបានកាន់តែពិសេសជាងជំនាន់មុន។
សូមជំរាបថា ស្មាតហ្វូន OPPO Find X9 series ដែលទើបតែប្រកាសចេញកាលពីខែតុលាឆ្នាំ 2025 នេះ គឺមានម៉ូដែលស្តង់ដារ Find X9 មានការប្រើប្រាស់កាមេរ៉ា Periscope Telephoto ទំហំត្រឹមតែ  50MP ប៉ុណ្ណោះ ខណៈដែល Find X9 Pro មានការប្រើប្រាស់ដក់ទៅ 200MP Periscope ដែលឡែនធំនេះ គឺជាផ្នែកសំខាន់មួយសម្រាប់ជួយជុំរុញទៅដល់ការដាក់លក់ស្មាតហ្វូននៅលើទីផ្សារ។
Article image
ផ្អែកតាមការបែកធ្លាយថ្ងៃនេះ បាននិយាយថា ជាមួយនិងវត្តមានរបស់ស្មាតហ្វូនម៉ូដែលស្តង់ដារ Find X10 របស់ OPPO អាចនឹងមានការផ្លាស់ប្តូរ។ តាមការបង្ហោះរបស់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា OPPO បានធ្វើតេស្តទៅលើកាមេរ៉ា 200MP Periscope Telephoto នៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Find X10 រួចហើយ។ ដូច្នេះ បើមិនមានអ្វីប្រែប្រួលនោ ឆ្នាំថ្មីនេះ ស្មាតហ្វូនម៉ូដែលស្តង់ដារបស់ OPPO នឹងកាន់តែមានភាពទាក់ទាញសម្រាប់ហ្វេនៗហើយ។
Article image
មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីសិនស័រដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះនោះទេ ប៉ុន្តែមានការព្យាករណ៌ថា ក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់សិនស័រ ISOCELL HP5 របស់ Samsung ឬក៏សិនស័រថ្មីផ្សេងពីនេះ។ Find X10 series ត្រូវបានគេរាយការណ៌ អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2026 នេះបើយោងតាមផែនទីបង្ហាញផលិតផលរបស់ OPPO។ ឆាប់ៗនេះដែរ OPPO ក៏គ្រោងនឹងប្រកាសចេញនូវ Find X9 Ultra ដែលជាម៉ូដែលថ្មី មានការអាប់ដែតខ្លាំងទៅលើកាមេរ៉ាផងដែរ ។
OPPO Find X10 ត្រូវបានគេទម្លាយថា អាចនឹងបំពាក់កាមេរ៉ា 200MP Periscope Telephoto ដូចម៉ូដែល Pro