ស្វែងរកពួកយើង:

OPPO Find X7 នាំមុខគេលើបញ្ជី AnTuTu ក្នុងចំណោមស្មាតហ្វូនដែលប្រើបន្ទះឈីប Dimensity 9300 នៅក្នុងខែមករា 2024

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 07:59 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ស្ថាប័នធ្វើតេស្តសមត្ថភាព AnTutu បានបញ្ចេញនូវរបាយការណ៌ថ្មីសម្រាប់ខែមករាកន្លងទៅនេះទាក់ទងនឹងសមត្ថភាពរបស់ស្មាតហ្វូនដែលមានការប្រើប្រាស់ បន្ទះឈីបថ្នាក់ខ្ពស់របស់ MediaTek។ OPPO Find X7 ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនដែលមានការនាំមុខគេ។
ខណៈដែល Redmi K70E នៅតែបន្តឈរៅលើតារាងនៃស្មាតហ្វូន flagship killer ដដែ។ OPPO Find X7 គឺជាស្មាតហ្វូន ថ្នាក់ប្រណិតដែលមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9300 និងមានការអមដំណើរដោយរ៉េម LPDDR5x RAM រួមជាមួយនិងអង្គចងចាំ UFS 4.0 storage ថែមទៀតផង។
Article image
ស្មាតហ្វូននេះមានទំហំ 16GB+1TB និងបាននាំមុខគេ នៅលើ AnTuTu ក្នុងខែមករាកន្លងទៅនេះ ជាមួយពិន្ទខ្ពស់ដល់ទៅ 2209832។ បើតាមការបញ្ជាក់ខាងលើនេះ បានអោយដឹងថា បន្ទះឈីប Dimensity 9300 គឺជាបន្ទះឈីបដំបូងបង្អស់ នៅ លើទពិភពលោក ដែលមានការប្រើប្រាស់នូវរបច្ចេកវិទ្យា ARM ជាមួយ cores ធំ។ បន្ទះឈីបនេះមាន 4-Cortex-X4 និង 4-Cortex-A720 cores។ ហើយឈីបនេះ គឺដំណើរការនៅលើបច្ចេកវិទ្យាកម្រិត 4nm ជំនាន់ទី 3 របស់ TSMC ហើយនិងមាន ការគាំទ្រដោយអង្គប្រតិបត្តិការ 12-core Immortalis-G720 GPU ព្រមទាំងមានការទ្រទ្រង់ជាមួយនិង ray tracing ថែមទៀត។
Article image
សម្រាប់ Redmi K70E វិញ គឺមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 8300-Ultra និងមានការគាំទ្រដោយរ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage។ ស្មាតហ្វូននេះមានទំហំ 12GB+512GB ឈរលើកំពូលតារាងរបស់ AnTuTu នៃស្មាតហ្វូន flagship killer ជាមួយនិងការទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 1382150។ Dimensity 8300 ក៏ជា បន្ទះឈីបកម្រិតខ្ពស់ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា ARM big ផងដែរ។
Article image
បន្ទះឈីបនេះ មានការឌីស្សាញឡើងដដោយ ផ្អែកលើ  CPU 4-Cortex-A715 និង 4-Cortex-A510 ហើយនិងមានក្រាហ្វិកកាត Mali-G615 MC6 GPU។ បន្ទះឈីបនេះ ដំណើរការនៅលើបច្ចេកវិទ្យា 4nm របស់ TSMC ជំនាន់ទី 2។ សម្រាប់ Ultra គឺបង្កើតឡើងដោយក្រុមហ៊ុន Xiaomi។
OPPO Find X7 នាំមុខគេលើបញ្ជី AnTuTu ក្នុងចំណោមស្មាតហ្វូនដែលប្រើបន្ទះឈីប Dimensity 9300 នៅក្នុងខែមករា 2024