ស្វែងរកពួកយើង:

OPPO Find X7 បង្ហាញខ្លួនជាមួយជម្រើសពណ៌សនៅលើទីផ្សារប្រទេសចិន

ដោយ

Koun Jab Luffy

28 មេសា 2024 10:01 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូន OPPO Find X7 បានបង្ហាញខ្លួនជាមួយនឹងជម្រើសពណ៌ស យ៉ាងស្រស់ស្អាតថ្មីមួយទៀត នៅលើទីផ្សារប្រទេសចិន។ យោងតាមរបាយការណ៍ថ្មីៗនេះ ក៏បានទម្លាយអំពីរូបភាពពណ៌ស របស់ស្មាតហ្វូនជំនាន់ថ្មី Find X7 នេះផងដែរ។ នៅពេលនេះ ពណ៌ថ្មីរបស់ស្មាតហ្វូន flagship នេះ បានប្រកាសជាផ្លូវការនៅក្នុងប្រទេសនេះហើយ។ សូមជំរាបថាស្មាតហ្វូន Find X7 Series បានសម្ពោធជាផ្លូវការនៅលើប្រទេសចិនកាលពីដើមឆ្នាំកន្លង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានការបំពា់មកជាមួយនួវមុខងារគួរអោយចាប់អារម្មណ៍ជាច្រើនផងដែរ។
ការប្រកាសចេញជាលើកដំបូងរបស់ស្មាតហ្វូន Find X7 នេះ គឺមានពណ៌ Black, Purple, Dessert Silver និង Sea & Sky ។ នៅពេលនេះ ស្មាតហ្វូននេះ មានពណ៌ស យ៉ាងទាក់ទាញថែមទៀតហើយសម្រាប់ទីផ្សាររបស់ចិន ហើយក៏លក់ជាមួយនឹងពណ៌ដែលមានស្រាប់ផងដែរ។ ស្មាតហ្វូន OPPO Find X7 នេះ មានអេក្រង់ទំហំ 6.78-អ៊ីងមានគែមកើង OLED ដែលមានសមត្ថភាពបង្ហាញចេញជាមួយកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate ។ ស្មាតហ្វូន high-end នេះ គឺមានបន្ទះឈីប MediaTek Dimensity 8300 SoC ជាមួយនឹងរ៉េមទំហំ 16GB RAM និងម៉េមូរីទំហំ 1TB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 100W wired fast charging ។
Article image
បើមើលទៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺមាន 3 គ្រាប់ទំហំ 50-Megapixel, 50-Megapixel ultra-wide angle និងមួយគ្រាប់ទៀតមានទំហំ 64-Megapixel Periscope Telephoto ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32-Megapixel selfie ។ ក្រៅពីពណ៌ របស់ស្មាតហ្វូននេះ ក្រុមហ៊ុននេះ គឺមិនមានការផ្លាស់ប្តូរទៅលើការឌីស្សាញ លក្ខណៈសម្បត្តិ ឬតម្លៃរបស់ស្មាតហ្វូននេះទេ។ ស្មាតហ្វូននេះ មានតម្លៃ 3,999 យ៉ន់ សម្រាប់ទំហំ 12GB+256GB ៕