ស្វែងរកពួកយើង:

OPPO Find X7 Ultra ក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងបំផុតនៅលើស្ថាប័ន DxOMark

ដោយ

Koun Jab Luffy

13 មីនា 2024 10:18 ព្រឹក

អាន 2 នាទី

Article image
កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតម៉ូដែល Find X7 Ultra នៅលើទីផ្សារប្រទេសចិន។ គិតមកដល់ពេលនេះ ស្មាតហ្វូនថ្មីនេះ នៅមិនទាន់មានការដាក់លក់នៅលើទីផ្សារសកល នៅឡើយទេ។ នៅថ្ងៃនេះ DxOMark ដែលជាស្ថាប័នធ្វើតេស្តសមត្ថភាពទៅលើកាមេរ៉ាស្មាតហ្វូនថ្មីៗដែលមានមូលដ្ឋាននៅ ក្នុងប្រទេសបារាំងនោះ បានធ្វើតេស្តទៅលើសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ ដោយលទ្ធផលខាងលើនេះ បង្ហាញថា ស្មាតហ្វូនម៉ូដែលប្រណិត OPPO Find X7 Ultra បានក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងបំផុត ដោយឈរ នៅលើកំពូលតារាង DxOMark។
នៅលើស្ថាប័ន DxOMark នេះ បានបង្ហាញថា ស្មាតហ្វូន OPPO Find X7 Ultra គឺទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 157 ដែលបានឡើងឈរនៅស្មាតហ្វូនជំនាន់់ថ្មីរបស់ Huawei Mate 60 Pro+ ដែលឈរនៅលើកំពូលតារាងនេះដូចគ្នា។ ស្មាតហ្វូនថ្មីនេះត្រូវបានគេធ្វផតេស្តទៅលើមុខងារជាច្រើន ក្នុងនោះរួមមានដូចជា មុខងារ Bokeh photography ទទួលបាននូវពិន្ទុ 85 និងមុខងារ Telephoto zoom មានពិន្ទុ 118 ហើយនិងការធ្វើតេស្តភាព Noice នៅក្នុងវិដេអូ គឺមានពិន្ទុ 119។
Article image
ផ្អែកតាមការធ្វើតេស្តជាច្រើនកន្លងងមក បានបង្ហាញថា ស្មាតហ្វូន OPPO Find X7 Ultra គឺមានសមត្ថភាពខ្ពស់ទៅលើការ ផលិតរូបភាពបែប Portrait Capture ដែលផ្តល់នូវពណ៌ធម្មជាត ហើយនិងមានការបញ្ជាក់ច្បាស់ទៅលើរូបភាពដែលផលិត បានថែមទៀតផង បើទោះបីជាស្ថិតនៅលើទីតាំងមានពន្លឺខុសគ្នាក៏ដោយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាគោលដែល មានទំហំ 50MP មានកម្រិតសិនស័រ 1 អ៊ីង ដែលផ្តល់នូវរូបភាពច្បាស់ មានការកាត់បន្ថយភាព noise បានកាន់តែល្អប្រៀបធៀបជាមួយនិងជាមួយនិងជំនាន់មុន។ នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវឡែន Dual periscope tele zoom មានសមត្ថភាពអាចធ្វើការហ៊្សូមបាន 3x ទៅ 6x zoom និងមានភាពប្រសើរបំផុត។
Article image
សម្រាប់មុខងារ Bokeh images និង portrait mode ក៏មានការបង្ហានូវភាពច្បាស់ និងមានភាពគុនភាពខ្ពស់បំផុត។ ស្មាតហ្វូននេះមិនមានការប្រើប្រាស់នូវមុខងារ HDR នៅលើការថតវីដអូនោះទេ។ ដូច្នេះការផលិតវីដេអូចេញមក គឺមានភាពពិសេស ហើយនិងមានការពង្រឹងទៅលើ Accurate Exposure រួមនិង Wide dynamic range ទៀតផង។
OPPO Find X7 Ultra ក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងបំផុតនៅលើស្ថាប័ន DxOMark