ស្វែងរកពួកយើង:

OPPO Find X7 និង Find X7 Ultra ទទួលបាននូវការ Pre-Order កើនឡើងជាង 1 លានគ្រឿងត្រឹម 4 សប្តាហ៌

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 10:39 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា ទើបតែធ្វើការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find X7 Ultra ដែលស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត កាលពីដើមឆ្នាំនេះ។ គិតត្រឹមថ្ងៃនេះ គឺមានរយៈពេល 4 សប្តាហ៍ហើយ។ យោងតាមការរបាយការណ៍ថ្មីដែលបញ្ជាក់នៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូន OPPO Find X7 និង Find X7 Ultra ថ្មីនេះ គឺទទួលបាននូវការ Pre-Order បានដល់ទៅជាង 1 លានគ្រឿងហើយ។
ការប្រកាសចេញនូវតួរលេខខាងលើនេះ គឺត្រូវបានធ្វើឡើងដោយលោក Billy Zhang អគ្គនាយកផ្នែកទីផ្សារក្រៅប្រទេស លក់ និងសេវាកម្មរបស់ក្រុមហ៊ុន OPPO ដោយលោកបានសសេរនៅលើ Twitter ថា នេះ គឺជាស្មាតហ្វូនដ៏ពិតប្រាកដសម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ ការ pre-order នេះ គឺធ្វើឡើងតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ខណៈពេលដែលស្មាតហ្វូននេះ មិនទាន់មានវត្តមាននៅក្នុងប្រទេសជាច្រើនទៀតនោះទេ។
Article image
ស្មាតហ្វូន OPPO Find X7 Ultra នេះ គឺមានប្រព័ន្ធកាមេរ៉ាភ្លោះ Dual-periscope និងបន្ទះឈីប Snapdragon 8 Gen 3 ជំនាន់ចុងក្រោយបំផុត។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន OPPO គឺកំណត់តែលក់នៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។ នៅពេលដែលស្មាតហ្វូននេះ បង្ហាញខ្លួនជាផ្លូវការនោះ ក្រុមហ៊ុន OPPO នៅតែត្រូវបានប្លុកដោយក្រុមហ៊ុន Nokia ពីការលក់ស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ដែលជាហេតុធ្វើអោយក្រុមហ៊ុននេះ នៅមិនទាន់បានចេញលក់នៅលើទីផ្សារជាច្រើន ប៉ុន្តែតាមដំនឹងចុងក្រោយនោះ បានទម្លាយថា បញ្ហារវាងក្រុមហ៊ុនធំៗទាំងពីរនេះ អាចនឹងមានការផ្លាស់ប្តូរនៅក្នុងពេលឆាប់ៗនេះផងដែរ។
Article image
ថ្មីៗនេះ ក្រុមហ៊ុនទាំងពីរនេះ ក៏ទើបតែចុះកិច្ចព្រមព្រៀងក្នុងការឆ្លងដែនទៅលើប៉ាតង់ 5G ដែលនេះ មានន័យថា ស្មាតហ្វូន Find X7 Ultra នេះ អាចនឹងមានដាក់លក់លើទីផ្សារអន្តរជាតិបាន នៅក្រៅពីទីផ្សារចិន ៕
OPPO Find X7 និង Find X7 Ultra ទទួលបាននូវការ Pre-Order កើនឡើងជាង 1 លានគ្រឿងត្រឹម 4 សប្តាហ៌