ស្វែងរកពួកយើង:

OPPO Find X8 និង Find X8 Pro អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 21 ខែតុលា

ដោយ

Koun Jab Luffy

23 កញ្ញា 2024 07:53 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន OPPO នឹងមានការបង្ហាញនូវស្បែកមុខកម្មវិធី ColorOS 15 នៅរបស់ខ្លួននៅថ្ងៃទី 17 ខែតុលាខាងមុខនេះហើយ ដោយស្បែកមុខកម្មវិធីថ្មីនេះ ត្រូវបានគេមើលឃើញថា មានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI។ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយចេញពី Digital Chat Station ដែលបានបង្ហោះនៅលើបណ្តាញសង្គម Weibo បានអោយដឹងថា ស្មាតហ្វូន OPPO Find X8 និង OPPO Find X8 Pro អាចនឹងមានការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 21 ខែតុលាខាងមុខនេះហើយ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិន ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 និង OPPO Find X8 Pro ដែលគ្រោងនឹងប្រកាសចេញនៅខែក្រោយនេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 9400 របស់ក្រុមហ៊ុន MediaTek។
Article image
OPPO Find X8 និង OPPO Find X8 Pro នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន OPPO ដែលនឹងមានការចូលរួមជាមួយនឹងផលិតផលថ្មីៗជាច្រើនដូចជា ថេប្លេត OPPO Pad 3 Pro, OPPO Enco X3 true wireless earbuds, OPPO Watch X ហើយនិងប្រព័ន្ធ ecosystem ទាំងមូលសម្រាប់ភ្ជាប់ជាមួយនឹង magnetic accessories ដោយសារតែស្មាតហ្វូនថ្មីនេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា magnetic wireless charging ដូចទៅនឹងទម្រង់របស់ MagSafe របស់ក្រុមហ៊ុន Apple ផងដែរ៕
OPPO Find X8 និង Find X8 Pro អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 21 ខែតុលា