
OPPO នឹងក្លាយជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើន ដែលនឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លូននៅលើទីផ្សារខែតុលាខាងមុខនេះហើយ។ ក្រុមហ៊ុន OPPO នឹងមានការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Find X8 និង X8 Pro ដែលមានការបំពាក់នូវបន្ទះឈីប Dimensity 9400 ដូចៗគ្នា។ យោងតាមអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើបណ្តាញ Weibo នៅថ្ងៃនេះ គឺមានការបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូន Find X8 ហើយ។
កន្លងមកមានសេចក្តីរាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Find X8 នឹងមានទំហំតូចជាង Pro ហើយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ ខណៈដែលម៉ូដែល Pro គឺមានកាមេរ៉ា 4 គ្រាប់ ដែលមានភ្ជាប់មកជាមួយនូវកាមេរ៉ា Periscope telephoto cameras ចំនួន 2 គ្រាប់ថែមទៀតផង។ ប៉ុន្តែសម្រាប់ការបង្ហោះនៅពេលនេះរបស់ DCS គឺបានបង្ហាញថា Find X8 គឺនឹងមានការបំពាក់នូវប្រព័ន្ធការពារទឹក និងធូលី កម្រិតខ្ពស់ IP68/69 វិញម្តង។

អ្នកទម្លាយរូបនេះបានបន្តថា Find X8 ក៏នឹងមានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យាសាញ wireless charging ផងដែរ។ ជាមួយគ្នានៅលើ Weibo នេះ ក៏មានការនិយាយថា Find X8 ក៏នឹងមានការប្រើប្រាស់នូវ Virtual solid-state buttons ហើយនិង magnetic accessory ecosystem ថែមទៀតផង។
យោងតាមអ្នកទម្លាយ DCS កន្លងមក បាននិយាយថា ស្មាតហ្វូន Find X8 នឹងមានអេក្រង់ទំហំ 6.5-អ៊ីង ឬ 6.6 អ៊ីង ដែលជាកញ្ញក់រាបស្មើរ OLED panel បង្ហាញចេញបានកម្រិត 1.5K resolution និងមានល្បឿន 120Hz refresh rate ហើយថែមទាំងមានការប្រើប្រាស់ជាមួយប្រព័ន្ធស្កែនម្រាមដៃ optical-type fingerprint sensor។ ស្មាតហ្វូន Find X8 អាចនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel មានមុខងារ OIS និងគ្រាប់ទីពីរទំហំ 50-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីជា Periscope telephoto camera ហ៊្សូមបាន 3x optical zoom។

ស្មាតហ្វូន X8 ត្រូវគេរំពឹងថា នឹងមានដំណើរការនៅលើ ColorOS 15 ផ្អែកលើ Android 15 និងមានថ្មទំហំ 5,600mAh គាំទ្រនូវកម្លាំងសាក 80W ឬ 100W rapid charging support ហើយនិងមានជម្រើសពណ៌ខ្មៅ ស និង ខៀវ។
