ស្វែងរកពួកយើង:

OPPO Find X8 15 Series និង Xiaomi 15 Series នឹងបំពាក់នូវម៉ាញ៉េទិកសម្រាប់បច្ចេកវិទ្យាឥតខ្សែ

ដោយ

Koun Jab Luffy

19 កញ្ញា 2024 08:34 ព្រឹក

អាន 2 នាទី

Article image
ខណៈពេលដែលស្មាតហ្វូន Android ជាច្រើនទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម Wireless Charging ទៅហើយនោះ នៅពេលនេះ ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមមានការពង្រឹងបន្ថែមទៀតទៅលើបច្ចេកវិទ្យាថ្មីនេះថែមទៀតហើយ។ ខុសប្លែកពីស្មាតហ្វូន iPhones ស្មាតហ្វូន Android flagships ជាធម្មតាមិនទាន់មានការប្រើប្រាស់នូវម៉ាញ៉េទិចទៅលើដុំ Charging Coils នៅឡើយទេ។ ប៉ុន្តែឆាប់ៗនេះ បច្ចេកវិទ្យានេះ នឹងបង្ហាញខ្លួននៅលើស្មាតហ្វូន OPPO Find X8 series និង Xiaomi 15 series  ហើយ។
ដំណឹងនេះត្រវទម្លាយចេញពីបណ្តាញសង្គម Weibo ដោយអ្នកទម្លាយ Digital Char Station ដែលបានអះអាងថា ក្រុមហ៊ុន OPPO បានអភិវឌ្ឍទៅលើ Power Bank ម៉ាញ៉េតិចផងដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មតហ្វូន OPPO Find X8 Series នេះ គឺមានការប្រើប្រាស់នូវម៉ាញេទិក និងភ្ជាប់ទៅលើ Power Bank ដើម្បីផ្តល់នូវបទពិសោធន៍នៃការសាកថ្មដូចទៅនឹង Apple MagSafe អញ្ចឹងដែរ។ អ្នកទម្លាយរូបនេះ ក៏បានចែករំលែកនូវរូបភាពនៃ Power Bank ម៉ាញ៉េទិចរបស់ក្រុមហ៊ុន OPPO ផងដែរ។
Article image
ក្រុមហ៊ុន Xiaomi ក៏បានត្រៀមបញ្ចេញនូវ 30W “Ultra-Thin” Magnetic Wireless Charger ផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះ សម្រាប់ឆ្នាំងសាក 30W “Ultra-Thin” Magnetic Wireless Charger របស់ក្រុមហ៊ុន Xiaomi ក៏បានឆ្លងកាត់នូវវិញ្ញាបនបត្រ CQC របស់ចិនផងដែរ។ ឆ្នាំងសាក Wireless Charger នេះ មានលេខម៉ូដែល MDY-17-EY ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 65W ហើយនិងមានកម្រិត 30W Wireless Output។
Article image
បច្ចុប្បន្ននេះ ក្រុមហ៊ុន Xiaomi លក់ជាផ្លូវការទៅលើ Power Banks ម៉ាញ៉េទិចចំនួន 3 ម៉ូដែល ដែលមានការឌីស្សាញរូបរាងផ្សេងគ្នាមានតម្លៃ 249 យ៉ន់, 129 យ៉ន់ និង 199 យ៉ន់។ យ៉ាងណាមិញ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវបច្ចេកវិទ្យា Qi2 wireless charging ឬយ៉ាងណានោះ៕