ស្វែងរកពួកយើង:

OPPO Find X8 Mini នឹងមានអេក្រង់ OLED ទំហំ 6.31 អ៊ីង, កាមេរ៉ា IMX9 និងបន្ទះឈីប Dimensity 9400

ដោយ

Koun Jab Luffy

10 មករា 2025 08:22 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនស៊រីថ្មី OPPO Find X8 series ដែលមានម៉ូដែល Standard និងម៉ូដែល Pro រួចមក ថ្មីៗនេះ មានការសេចក្តីរាយការណ៌ថា ឆាប់ៗនេះ ស្មាតហ្វូនម៉ូដែលថ្មី Find X8 Mini អាចនឹងមានការបង្ហាញខ្លួនថែមទៀតហើយ។ សម្រាប់ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងក្លាយជាស្មាតហ្វូន Flagship ដែលមានរូបរាងតូចជាងមុន និងការឌីស្សាញរូបរាងតូចជាងមុនផងដែរ។
តាមរយៈការបែកធ្លាយចេញពីអ្នកទម្លាយ Digital Chat Station នាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Find X8 Mini នេះ នឹងមានអេក្រង់ទំហំ  6.31-អ៊ីង LTPO OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ដែល មានទំហំដូចទៅនឹងស្មាតហ្វូន Vivo X200 Mini ដែលបច្ចុប្បន្ននេះ កំពុងតែលក់នៅក្នុងទីផ្សាររបស់ប្រទេសចិន។
Article image
ស្មាតហ្វូន Find X8 Mini នេះ គឺមានការផ្តោតខ្លាំងទៅលើកាមេរ៉ា។ សូមជំរាបថា ស្មាតហ្វូន Find X8 ដែលមានលក់កន្លងមកនេះ គឺមានការបំពាក់នូវសិនស័រទំហំ 50MP Sony LYT-700, ខណៈពេលដែលម៉ូដែល Mini គឺមានសេនស័រគោល IMX9 series ដែលពង្រឹងទៅលើគុណភាពរូបភាពកាន់តែប្រសើរផងដែរ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ា 50MP periscope zoom ផងដែរ។ ស្មាតហ្វូន  Find X8 Mini នេះ នឹងមានគែមធ្វើពីលោហធាតុ និងកញ្ចក់នៅខាងក្រោយដែលមានភាពធន់ និងរូបរាងស្លីម ហើយការឌីស្សាញស្មាតហ្វូននេះគឺពិតជាប្រណិតបំផុត។
Article image
យោងតាមរបាយការណ៍ជាច្រើនកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Mini នេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Find X8 Ultra នៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះ។ បន្ថែមពីនេះ នៅក្នុងបញ្ជីនៃ  UFSC charging database ទម្លាយថា ស្មាតហ្វូន  Find X8 Mini នឹងមានថាមពលថ្មទំហំ  5,600mAh បើទោះបីជាមានរូបរាងតូចក៏ដោយ៕
OPPO Find X8 Mini នឹងមានអេក្រង់ OLED ទំហំ 6.31 អ៊ីង, កាមេរ៉ា IMX9 និងបន្ទះឈីប Dimensity 9400