ស្វែងរកពួកយើង:

OPPO Find X8 Pro នឹងមានកាមេរ៉ា 4 គ្រាប់ ដោយ 2 គ្រាប់ជាឡែន Periscope ហើយនិងប្រើប្រាស់ន្ទះឈីប Dimensity 9400

ដោយ

Koun Jab Luffy

19 កក្កដា 2024 01:30 រសៀល

អាន 2 នាទី

Article image
OPPO ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OPPO X8 Series ហើយ។ សេចក្តីរាយការណ៌ខាងលើនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 3 ម៉ូដែល Find X8, Find X8 Pro និង Find X8 Ultraអ ខណៈដែលម៉ូដែល OPPO Find X8 Ultra នឹងមានការសម្ពោធជាផ្លូវការណ៌នៅខែមករាដើមឆ្នាំ 2025 ខាងមុខនេះ នៅពេលនេះមានការទម្លាយថា ស្មាតហ្វូន OPPO Find X8 និង Find X8 Pro នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែតុលា ឬខែវិច្ឆិកាឆ្នាំនេះហើយ។
នៅថ្ងៃនេះបើតាមការទម្លាយចេញពី Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ គឺបានចែកចាយនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 Pro ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុននេះហើយ។ ផ្អែកតាមព័ត៌មានថ្មីនេះបានបញ្ជាក់ថា OPPO Find X8 និង X8 Pro ប្រហែលជាដំណើរការនៅលើបន្ទះឈីប Dimensity 9400 ខណៈដែលបងធំ Find X8 Ultra ត្រូវគេជឿជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 SoC។ មើលទៅលើការបង្ហោះសារនៅលើ Weibo នៅពេលនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីឈ្មោះស្មាតហ្វូនថ្មីនេះនោះទេ។ ប៉ុន្តែម៉ូដែលនេះត្រូវបានគេព្យាករណ៌ថា គឺជា Find X8 Pro។
Article image
ជាមួយគ្នានេះក៏មានការទម្លាយទៀតថា ស្មាតហ្វូន Find X8 និង Pro នឹងមានការបំពាក់នូវអេក្រង់ដែលមានកម្រិត 1.5K ខណៈដែលម៉ូដែល Find X8 មានអេក្រង់រាបស្មើរ និងម៉ូដែល Pro នឹងមានអេក្រង់គែមកោង។ បន្ថែមពីនេះក៏មានការបញ្ជាក់ទៀតថា នៅលើអេក្រង់ស្មាតហ្វូន Find X8 Pro នេះ ក៏នឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ Ultrasonic ហើយនិងមានថ្មទំហំ Large Silicon Battery ថែមទៀតផង។
Article image
និយាយពីកាមេរ៉ានៅលើម៉ូដែល Find X8 Pro នឹងមានការបំពាក់នូវកាមេរ៉ា 4 គ្រាប់ ដោយមាន 2 គ្រាប់ ជាឡែន Periscope ហើយស្មាតហ្វូននេះ ក៏នឹងមានការតេស្តជាមួយនិងសិនស័រ LYT-808 សម្រាប់កាមេរ៉ាគោលរួចហើយផងដែរ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា កាមេរ៉ា Periscope មួយក្នុងចំណោម 2 គឺនឹងមានការបំពាក់នូវសិនស័រ Sony IMX882 (LYT-600) ថែមទៀតផង។ លោកបន្តថា ស្មាតហ្វូន Find X8 Pro នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP68/69 ផងដែរ។
OPPO Find X8 Pro នឹងមានកាមេរ៉ា 4 គ្រាប់ ដោយ 2 គ្រាប់ជាឡែន Periscope ហើយនិងប្រើប្រាស់ន្ទះឈីប Dimensity 9400