ស្វែងរកពួកយើង:

OPPO Find X8 Pro, Find X8 និង Find N5 អាចដំណើរការជាមួយកម្មវិធី ColorOS 16 បានហើយ

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2025 10:03 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែដាក់ដំណើរការនូវស្បែកកម្មវិធី ColorOS 16 នៅលើ Android 16 សម្រាប់ដំណាក់កាលទី 1 នៃស្មាតហ្វូនដែលនៅដាក់នៅលើទីផ្សារជាសកលហើយ។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ការដាក់អោយដំណើរការនេះ គឺបានចាប់ផ្តើមនៅខែនេះ ហើយនឹងបន្តក្នុងការដាក់អោយដំណើរការទៅលើឧបករណ៍ជាច្រើនទៀតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សូមជំរាបថា ការអាប់ដេតនៅពេលនេះ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2025 នេះ ដោយផ្តើមពីស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N5, Find X8 Pro និង Find X8។ ស្មាតហ្វូនទាំង 3 ម៉ូដែលនេះ គឺជាម៉ូដែលមុនគេដែលទទួលបាននូវការប្រើប្រាស់ ColorOS 16 ពេញលេញ។  សម្រាប់ដំណាក់កាលទី 2 គឺនឹងចាប់ផ្តើមពីថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2025 នេះ ជាមួយនឹងវត្តមានស្មាតហ្វូន OPPO Find N3, Find N3 Flip និង OPPO Pad 3 Pro។
Article image
ក្រុមហ៊ុន OPPO បញ្ជាក់ថា ការដាក់អោយដំណើរការនឹងបន្តជាដំណាក់កាលជាច្រើនទៀតសម្រាប់ស្មាតហ្វូនជាច្រើនទៀតរបស់ខ្លួន។ នៅលើ ColorOS 16 នឹងបង្កើនទៅលើល្បឿនដំណើរការលឿនជាងមុន និងភាពរលូនក្នុងការប្រើប្រាស់ជាមួយនឹង Luminous Rendering Engine និង Trinity Engine។ ប្រព័ន្ធ system នេះនឹងធ្វើអោយការដំណើរការ App លឿនជាងមុន ការអូស scroll លឿនជាងមុន និង touch response កាន់តែរហ័សថែមទៀតផង។ ក្រុមហ៊ុន OPPO បាននិយាយថា ការអាប់ដេតថ្មីនេះ គឺមានការពង្រឹងទៅលើល្បឿន Animation និងកម្រិត Response ដល់ទៅ 2 ខ្ទង់ធៀបទៅនឹង versions មុននេះ។
Article image
សម្រាប់ការអាប់ដេតនេះ គឺមានការបន្ថែមនូវមុខងារ AI ជាច្រើនទៀតដូចជា AI Portrait Glow, AI Eraser និង Master Cut ដើម្បីអោយការកែប្រែទៅលើរូបភាព និងវីដេអូលឿនជាងមុនផងដែរ។ សម្រាប់ OPPO AI នៅពេលនេះ ក៏មានមុខងារ AI Mind Space, AI Mind Assistant និង Smart Collections ដើម្បីរៀបចំ និងគ្រប់គ្រងទៅលើមាតិកាជាច្រើនបានប្រកបដោយភាពឆ្លាតវៃបំផុត។ ColorOS 16 នេះ ក៏មានបញ្ចូលនូវ Google’s Gemini Live និង O+ Connect សម្រាប់ធ្វើការចែករំលែក Files បានយ៉ាងងាយនៅលើ Windows និង macOS។ បន្ថែមពីនេះ ដើម្បីរក្សានូវឯកជនភាពនោះ នៅលើស្បែកកម្មវិធីនេះ ក៏មានការប្រើប្រាស់នូវ  Oppo Lock និង Private Computing Cloud ផងដែរ៕
OPPO Find X8 Pro, Find X8 និង Find N5 អាចដំណើរការជាមួយកម្មវិធី ColorOS 16 បានហើយ