ស្វែងរកពួកយើង:

OPPO Find X8 Pro Satellite Edition បានបង្ហាញខ្លួនជាមួយពិន្ទុខ្ពស់ មិនធ្លាប់មានពីមុនមកនោះទេ!

ដោយ

Koun Jab Luffy

21 កញ្ញា 2024 08:57 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូន OPPO Find X8 រួចមក នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Pro Satellite Edition ក៏បានបង្ហាញខ្លួននៅលើ Geekbench ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់ជាមួយនឹងបន្ទះឈីប Dimensity 9400 នឹងមានលេខកូដ PKC110 ហើយក៏មានការបញ្ជាក់ថា នេះគឺជាស្មាតហ្វូន OPPO Find X8 Pro Satellite Edition។ តាមការធ្វើតេស្តទទៅលើស្មាតហ្វូននេះ គឺទទួលបាននូវពិន្ទុ 3010 ទៅលើការតេស្ត Single-Core និងពិន្ទុ 8686 នៅក្នុងការតេស្ត Multi-Core។
បើមើលទៅលើពិន្ទុ Single-Core របស់ស្មាតហ្វូនថ្មីនេះ គឺមានពិន្ទុខ្ពស់ មិនធ្លាប់ឃើញនៅលើបន្ទះឈីប Dimensity 9400 នោះទេ។ ក្រុមហ៊ុននេះ អាចនឹងបង្កើនប្រសិទ្ធិភាពទៅលើបន្ទះឈីប SoC នេះ ដើម្បីពង្រឹងទៅលើល្បឿនដំណើរការ ដូចនេះ យើងអាចនឹងឃើញនូវលទ្ធផលកាន់តែប្រសើរនៅក្នុងការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ។
Article image
នៅក្នុងរបាយការណ៍ជាច្រើនកន្លងមក បានបញ្ជាក់ថា បន្ទះឈីប Dimensity 9400 នេះនឹងមានការប្រើប្រាស់នូវ Single Cortex-X925 Core ដែលមានល្បឿន 3.63GHz និង 3 គ្រាប់ទៀតជា Cortex-X4 Cores មានល្បឿន 2.8GHz ខណៈដែល 4 គ្រាប់ទៀតជា Cortex-A7 Series Cores មានល្បឿន 2.1GHz។ នៅលើបន្ទះឈីបនេះនឹងមានក្រាហ្វិកកាត Mali-G925-Immortalis MC12 GPU ផងដែរ។
Article image
ស្មាតហ្វូន OPPO Find X8 Pro Satellite Edition ថ្មីនេះ នឹងមានទ្រទ្រង់ទៅលើបច្ចេកវិទ្យា Satellite Connection ផងដែរ។ បើតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Find X8 Pro គឺនឹងមានអេក្រង់គែមកោងជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ហើយនិងមានថាមពលថ្មទំហំ 5,800mAh ដែលទ្រទ្រង់ទៅលើ 50W wireless charging រួមនិង 80W wired charging។ នៅលើស្មាតហ្វូននេះ ក៏នឹងមាន IP69 រួមជាមួយនឹង Alert Slider និងប៊ូតុងគ្រប់គ្រងកាមេរ៉ាផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវ  ColorOS 15 នៅលើ Android 15 ថែមទៀតផង៕
OPPO Find X8 Pro Satellite Edition បានបង្ហាញខ្លួនជាមួយពិន្ទុខ្ពស់ មិនធ្លាប់មានពីមុនមកនោះទេ!