ស្វែងរកពួកយើង:

OPPO Find X8 Series និង vivo X200 Series នឹងមកដល់នៅដើមខែតុលាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

16 សីហា 2024 01:30 រសៀល

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង 15 Pro ត្រូវបានគេដឹងថា នឹងជាស្មាតហ្វូនកំពូលដំបូងគេដែលប្រើកំពូលឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Gen 4 ដែលត្រៀមបង្ហាញវត្តមាននៅក្នុងខែតុលខាងមុខនេះ។
ដោយឡែកកំពូលស្មាតហ្វូនជំនាន់ថ្មីចេញពីក្រុមហ៊ុន vivo និង OPPO ដែលជាដៃគូប្រជែងក្នុងស្រុកវិញ ទំនងជានឹងមិនប្រើបន្ទះឈីបនេះនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងពីរនេះអាចនឹងប្រើកំពូលឈីប MediaTek Dimensity 9400 ជំនួសវិញ សម្រាប់ហេតុផលនោះ គឺថា vivo និង OPPO នឹងបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមុនការបង្ហាញវត្តមានរបស់ Xiaomi 15 Series។ ស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ vivo គឺមានដូចជា vivo X200 និង X200 Pro ខណៈកំពូលស្មាតហ្វូនរបស់ OPPO វិញ គឺមានដូចជា Find X8 និង Find X8 Pro។
Article image
តាមរយះការទម្លាយព័ត៌មានចុងក្រោយពីគណនីទម្លាយព័ត៌មានល្បីឈ្មោះ Digital Chat Station បានបញ្ជាក់ថា ទាំង vivo X200 Series និង OPPO Find 8 Series នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅដើមខែតុលា នៅមុខការបង្ហាញវត្តមានរបស់ Xiaomi 15 និង15 Pro។ ចំនែកក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ MedaiTek វិញត្រូវបានគេដឹងថា នឹងបញ្ចេញកំពូលឈីបជំនាន់ថ្មីរបស់ខ្លួន គឺ Dimensity 9400 មុនការបង្ហាញវត្តមានរបស់កំពូលឈីបនាគរាជរបស់តៃវ៉ាន់ គឺ Snapdragon 8 Gen 4 របស់ Qualcomm៕