ស្វែងរកពួកយើង:

OPPO Find X8 Series នឹងមានចំនួន 3 ស៊េរី ដែលបង្ហាញវត្តមាននៅខែតុលាខាងមុខនេះ

ដោយ

Koun Jab Luffy

15 សីហា 2024 04:41 ល្ងាច

អាន 3 នាទី

Article image
មានរបាយការណ៍ជាច្រើនបានចេញផ្សាយព្រោងព្រាតទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO គឺ OPPO Find X8 Series។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានសមាជិកចំនួនបីម៉ូដែល មានដូចជា Find X8, Find X8 Pro និង Find X8 Ultra។
ចំពោះម៉ូដែល Find X8 Ultra ត្រូវបានប្រភពទម្លាយថា នឹងបង្ហាញវត្តមានជាមួយការប្រើប្រាស់កំពូលឈីប Qualcomm Snapdragon 8 Gen 4 ហើយនឹងបង្ហាញវត្តមានផ្លូវការណ៍នៅខែមករា ឆ្នាំ 2025។ ដោយឡែកសម្រាប់ប្អូនៗ Find X8 និង Find X8 Pro ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងខែតុលា ឆ្នាំនេះ។
Article image
នៅថ្ងៃនេះគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ចិន គឺ Digital Chat Station បានទម្លាយព័ត៌មានលម្អិតមួយចំនួនរបស់បងប្អូន Find X8 និង Find X8 Pro។ យោងទៅលើការបង្ហាញនៅលើគណនី DCS បានឲ្យដឹងថា OPPO Find X8 និង Find X8 Pro គឺនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Display កម្រិត 1.5K និងប្រើបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400 ដែលបន្ទះឈីបជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Vivo X200 Series ផងដែរ។ ហើយ vivo X200 Series នឹងក្លាយជាកំពូលស្មាតហ្វូនដំបូងគេក្នុងលោកដែលបានភ្លក់រសជាតិបន្ទះឈីបជំនាន់ថ្មី Dimesity 9400 ថែមទៀតផង ខណៈ OPPO Find X8 Series នឹងបង្ហាញវត្តមានតាមក្រោយ។
បើតាមប្រភពព័ត៌មានដែលមានចេញផ្សាយកន្លងមកបាននិយាយថា OPPO Find X8 និង Find X8 Pro នឹងគាំទ្រប្រព័ន្ធកាមេរ៉ា Periscope telephoto lens ដោយនៅលើម៉ូដែល Find X8 Pro អាចនឹងមានការដំឡើងនូវប្រព័ន្ធកញ្ចប់លែនចំនួន 4 គ្រាប់ ដែលក្នុងនោះមានលែន Periscope telephoto ចំនួន 2 គ្រាប់ថែមទៀតផង។
បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីប្រភេទ silicon-based battery ផងដែរ។ តាមប្រភពព័ត៌មានចចាមអារាមថ្មីៗនេះ បានបង្ហើបថា នៅលើម៉ូដែល OPPO Find X8 នឹងបំពាក់ថ្មទំហំ 5,600mAh ខណៈម៉ូដែល Find X8 Pro នឹងមានថ្មទំហំធំជាងឡើងដល់ 5,700mAh។
Article image
ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះ ក៏នឹងគាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ Android 15 រួមនឹងស្រោបដោយផ្ទៃមុខកម្មវិធី ColorOS 15 ចេញពីប្រអប់ស្រាប់តែម្តង។ ជាមួយគ្នានេះ OPPO Find X8 និង Find X8 Pro ត្រូវបានគេដឹងទៀតថា នឹងមានតួរខ្លួនស្រោបដោយលោហៈរួមជាមួយកញ្ចក់ជាមួយជម្រើសពណ៌ដូចជា ខ្មៅ ស ខៀវ និងផ្កាឈូក។
ប៉ុន្តែ សម្រាប់ម៉ូដែល Find X8 Pro នឹងមិនមានជម្រើសពណ៌ផ្កាឈូកនោះទេ។ ដោយឡែកសម្រាប់ម៉ូដែល Find X8 Ultra វិញត្រូវបានគេដឹងថា នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED កម្រិត 2K ព្រមទាំអងមានថ្មទំហំ 6,000mAh ឬ 6,200mAh និងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់បណ្តាញផ្កាយរណប (Satellite connectivity) ថែមទៀតផង៕