ស្វែងរកពួកយើង:

OPPO Find X8 series ត្រូវគេទម្លាយថា នឹងបង្ហាញវត្តមាននៅដើមត្រីមាសទី 4 ឆ្នាំ 2024

ដោយ

Koun Jab Luffy

10 ឧសភា 2024 06:06 ព្រលប់

អាន 2 នាទី

Article image
កាលពីខែមករាកន្លងទៅនេះ OPPO បានប្រកាសចេញនូវស្មាតហ្វូន Find X7 និង Find X7 Ultra។ មួយរយៈក្រោយមកក្រុមហ៊ុននេះក៏បានបន្តថា បញ្ចេញនូវម៉ូដែល satellite communication edition សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Find X7 Ultra ជាមួយនិងលក្ខណៈសម្បត្តិដូចម៉ូដែល Ultra អញ្ចឹងដែរ។ គិតមកដល់ពេលនេះ គឺមានរយៈពេលត្រឹមតែជាង 2 ខែប៉ុណ្ណោះ គិតចាប់តាំងការបង្ហាញវត្តមានម៉ូដែលពិសេសនេះ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺបានទម្លាយនូវព័ត៌មានថ្មីរបស់ Find X8 series ដែលជាជំនាន់ថ្មីរបស់ Find X Series ថែមទៀតហើយ។
នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បាននិយាយថា Oppo បានធ្វើការងារទៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Find X8 series ហើយ។ នៅក្នុងនោះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ នឹងបង្ហាញចេញនូវស្មាតហ្វូន Find X8 series នៅដើមត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះផងដែរ។
Article image
គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមមុននេះ ធ្លាប់បាននិយាយថា Find X8 អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មីនៃ Dimensity flagship ខណៈដែលម៉ូដែល Ultra គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ដូចអ្វីដែលក្រុមហ៊ុន OPPO ធ្វើឡើងនៅលើម៉ូដែលមុន Find X7 series អញ្ចឹងដែរ។ ជាមួយនិងការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីនេះ ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra អាចនឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃ ultrasonic fingerprint scanner ខណៈដែលម៉ូដែល Find X8 អាចនឹងប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃដូចជំនាន់ដដែល គឺ optical fingerprint scanner.
Article image
ផ្អែកលើការបែកធ្លាយនេះ មានការរំពឹងថា ប្រសិនបើព័ត៌មាននេះ គឺជាការពិតមែននោះ Find X8 series នឹងក្លាយជាគូរប្រកួតប្រជែងជាមួយនិងស្មាតហ្វូន Xiaomi 15 series ដែលបង្ហាញវត្តមានក្នុងពេលជាមួយគ្នាដែរ។ បន្ថែមពីនេះ ស្មាតហ្វូន OnePlus 13 ក៏អាចនឹងមានវត្តមានក្នុងពេលជាមួយគ្នានេះដែរ។
OPPO Find X8 series ត្រូវគេទម្លាយថា នឹងបង្ហាញវត្តមាននៅដើមត្រីមាសទី 4 ឆ្នាំ 2024