
នៅថ្ងៃនេះមានរបាយការណ៍ថ្មីបានទម្លាយថា ស្មាតហ្វូន OPPO Find X8 និង Find X8 Pro នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននា ខែតុលាខាងមុខនេះ។ សម្រាប់ស្មាតហ្វូន Find X8 Ultra ដែលជាសមាជិកគ្រួសារនៃ Find X8 Series នឹងមានការ បង្ហាញខ្លួននៅក្នុងទីផ្សាររបស់ចិនតាមក្រោយ ដែលអាចនឹងមកដល់នៅក្នុងខែមករាឆ្នាំ 2025។ តាមរបាយការណ៍ខាងលើនេះ បន្តថា ស្មាតហ្វូន Find X8 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនាខែតុលានេះ ដែលអាចនឹងមាននៅក្នុងប្រទេសឥណ្ឌាផងដែរ។
នៅក្នុងរបាយការណ៍ាខាងលើនេះ ក៏មិនទាន់ច្បាស់អំពីការប្រកាសជាសកលទៅលើស្មាតហ្វូន Find X8 Pro នៅឡើយទេ។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅក្រៅទីផ្សាររបស់ចិន។ ជាមួយគ្នានេះ ការប្រកាសជាសកលទៅលើស្មាតហ្វូន Find X8 Ultra ក៏នៅមិនទាន់ដឹងដូចគ្នា។ ស្មាតហ្វូន Find X8 និង Find X8 Pro នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9400 ដែលនឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះដូចគ្នា។
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍មុននេះ បាននិយាយថា ស្មាតហ្វូន Find X8 នេះ គឺនឹងមានអេក្រង់រាបស្មើទំហំ 6.7-អ៊ីង Flat OLED display ខណៈពេលដែលស្មាតហ្វូន Find X8 Pro នេះមានអេក្រង់ទំហំ 6.8-អ៊ីង មានគែម micro-curved OLED។ អេក្រង់របស់ស្មាតហ្វូនទាំងពីរនេះ នឹងមានកម្រិត 1.5K resolution ហើយនិងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូន Find X8 នឹងមានអេក្រង់ទំហំ 6.5 អ៊ីង ឬ 6.6-អ៊ីង។
ស្មាតហ្វូន Find X8 នេះ នឹងមានថាមពលថ្មទំហំ 5,600mAh ខណៈពេលដែលស្មាតហ្វូន Find X8 Pro អាចនឹងមានថាមពលថ្មទំហំ 5,700mAh ហើយស្មាតហ្វូនទាំងពីរនេះ នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 100W wired charging ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីល្បឿននៃ wireless charging នោះទេ។

ស្មាតហ្វូន Find X8 នេះ មានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel, 50-megapixel ultra-wide lens និង 3x periscope telephoto។ សម្រាប់ស្មាតហ្វូនម៉ូដែល Pro គឹមានទំហំ 50-megapixel, 50-megapixel ultra-wide lens, 3x telephoto lens និង 10x periscope telephoto។ ស្មាតហ្វូន Find X8 និង X8 Pro មានខ្នងក្រោយឌីស្សាញចេញពីកញ្ចក់ហើយស្មាតហ្វូនទាំងពីរនេះ មានពណ៌ ខ្មៅ ស និងខៀវ។ សម្រាប់ម៉ូដែលនឹងមានពណ៌ផ្កាឈូកផងដែរ៕
