ស្វែងរកពួកយើង:

OPPO Find X8 Ultra នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំក្រោយនេះ!

ដោយ

Koun Jab Luffy

05 ធ្នូ 2024 08:26 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន OPPO ទើបតែបង្ហាញនូវស្មាតហ្វូន  Find X8 និង  Find X8 Pro ដែលជាម៉ូដែល Flagship ដែលមានការបំពាក់នូវបន្ទះឈីប Dimensity 9400 នឹងមានការដាក់លក់នៅក្នុងទីផ្សារជាច្រើននៅក្នុងពេលប៉ុន្មានសប្តាហ៍នេះ។ នៅពេលនេះរបាយការណ៍ជាច្រើនបានទម្លាយជាថ្មីថា ក្រុមហ៊ុននេះ ក៏នឹងធ្វើការនៅលើស្មាតហ្វូន Find X8-series ថ្មីចំនួន 2 ទៀតផងដែរនោះគឺម៉ូដែល Find X8 Ultra និង Find X8 Next។ ស្មាតហ្វូន Find X8 Next នេះ នឹងមានរូបរាងកាន់តែតូច ខណៈពេលដែលស្មាតហ្វូន Ultra គឺជាម៉ូឌែលដែលមានទំហំធំជាងគេនៅក្នុងត្រកូលស្មាតហ្វូន X8 series។
ជាមួយគ្នានេះ ក៏មានការបង្ហាញថា ស្មាតហ្វូនទាំងនេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះផងដែរ ខណៈដែលស្មាតហ្វូនថ្មីនេះ ទទួលបាននូវវិញ្ញាបនបត្រដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន។ ទាក់ទងនឹងស្មាតហ្វូននេះ នៅពេលនេះ មានរូបភាពថ្មីមួយ បានទម្លាយថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OPPO នេះ គឺមានលេខម៉ូដែល PKH120 ដែលទទួលបាននូវការអនុម័តពីវិញ្ញាបនបត្រ Radio នៅក្នុងប្រទេសចិន។ នៅក្នុងបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងទ្រទ្រង់នូវប្រព័ន្ធ Satellite connectivity ផងដែរ។ បើតាមការបញ្ជាក់ចេញពីប្រភពដែលជឿជាក់ជាច្រើន ចេញពីប្រទេសចិនដែលមាន Digital Chat Stationនិង WHYLAB អោយដឹងថា សម្រាប់លេខម៉ូដែល PKH120 គឺសម្រាប់ស្មាតហ្វូន  OPPO Find X8 Ultra។
Article image
នៅពេលនេះ ស្មាតហ្វូន Find X8 Ultra ទទួលបាននូវវិញ្ញាបនបត្រ Radio នៅក្នុងប្រទេសចិន ហើយអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសនេះក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូនថ្មីនេះ នឹងទទួលបានបាននូវវិញ្ញាបនបត្រជាច្រើនទៀតនៅក្នុងពេលឆាប់ៗនេះ ដូចជា3C និង TENAA នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយក៏អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះផងដែរ។ តាមការបញ្ជាក់របស់ DCS នោះ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Chinese Spring Festival ហើយវាអាចនឹងលក់នៅក្នុងខែកុម្ភៈ ឬខែមីនាឆ្នាំ 2025។
សម្រាប់លក្ខណៈពិសេសរបស់ស្មាតហ្វូន Find X8 Ultra នោះ គឺស្មាតហ្វូននេះ បំពាក់នូវបន្ទះឈីប Snapdragon 8 Elite ។ ដូចទៅនឹងម៉ូឌែល Pro ផងដែរ ស្មាតហ្វូននេះនឹងមានបំពាក់នូវកាមេរ៉ា dual periscope telephoto ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ កាមេរ៉ាខាងក្រោយ 4 គ្រាប់របស់ស្មាតហ្វូន Find X8 Ultra នេះគឹ 50-megapixel LYT-900 primary ជាមួយនឹង OIS, 50-megapixel Sony IMX882 ultra-wide lens, 50-megapixel LYT-701 periscope telephoto ជាមួយនឹង 75mm focal length និង OIS និង 50-megapixel IMX882 periscope telephoto ជាមួយនឹង 150mm focal length និង OIS ។
Article image
របាយការណ៍ជាច្រើនទៀត បានបញ្ជាក់ថា ស្មាតហ្វូន Find X8 Ultra នេះនឹងមានអេក្រង់ទំហំ 6.82-អ៊ីង OLED panel ដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់កម្រិត 2K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មីនេះក៏មានថាមពលថ្មទំហំធំដល់ទៅ 6,000mAh គាំទ្រដោយកម្លាំងសាក 100W wired charging និងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging រួមនិងប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor និងស្បែកមុខកម្មវិធី ColorOS 15 ផ្អែកនៅលើ Android 15 ផងដែរ៕