ស្វែងរកពួកយើង:

OPPO Find X8 Ultra នឹងមានការ Upgrade ប្រព័ន្ធកាមេរ៉ាកាន់តែអស្ចារ្យបំផុត

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2024 08:20 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន  OPPO ទើបតែបង្ហាញនូវស្មាតហ្វូន Flagship ម៉ូដែលចុងក្រោយបំផុតរបស់ខ្លួន Find X8 និង Find X8 Pro នៅក្នុងទីផ្សារសកល បន្ទាប់ពីការប្រកាសចេញជាលើកដំបូងនៅក្នុងប្រទេសចិន។ ខណៈពេលដែលក្រុមហ៊ុននេះកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីនេះសម្រាប់ទីផ្សារសកលនោះ នៅពេលនេះមានការចាប់ផ្តើមមានការទម្លាយនូវព័ត៌មានគួរអោយចាប់អារម្មណ៍ជាច្រើនរបស់ស្មាតហ្វូន OPPO Find X8 Ultra នេះនៅលើអ៊ីនធឺណិតហើយ។
បើពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នេះ នឹងមានការបង្កើនសមត្ថភាពកាន់តែខ្លាំងក្លាបើធៀបជាមួយនឹងស្មាតហ្វូនម៉ូដែលមុន Find X7 Ultra។ ខណៈដែលស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងនិទាឃរដូវនៅក្នុងឆ្នាំ 2025 នោះ នៅពេលនេះ មានចាប់ផ្តើមមានការបែកធ្លាយជាច្រើនទៅលើស្មាតហ្វូននេះ។
Article image
ការបែកធ្លាយជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP Sony LYT 900 គាំទ្រដោយសិនស័រ 1-អ៊ីង optical format និងគ្រាប់ទីពីរមានទំហំ 50MP Sony IMX 882 ultra-wide sensor គាំទ្រជាមួយនឹងសិនស័រ 1/1.95-អ៊ីង format ហ៊្សូមបាន 2x telephoto lenses។ សម្រាប់គ្រាប់ទីបីមានទំហំ 50MP Sony LYT 701 ប្រើប្រាស់នូវសិនស័រ 1/1.56-អ៊ីង format ដំណើរការនៅលើឡែន 75mm equivalent focal length ខណៈដែលគ្រាប់ទី 4 មានទំហំ 50MP Sony IMX 882 មានសិនស័រ 1/1.95-អ៊ីង format ប្រើប្រាស់ឡែន 150 mm equivalent focal length។
កាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មានការពង្រឹងច្រើនទៅលើគុណភាពរូបភាពជាមួយនឹងសិនស័រគោលនិងសិនស័រ ultra-wide-angle sensors។ ស្មាតហ្វូន Find X8 Ultra នេះ ក៏មានសមត្ថភាពខ្លាំងក្លាជាមួយនឹង 3x និង 7x telephoto ថែមទៀតផង។ របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មី Find X8 Ultra នេះគឺមានអេក្រង់គែមកោង micro-quad-curved។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.82-អ៊ីងជាអេក្រង់ BOE X2 LTPO OLED display គាំទ្រជាមួយនឹងការបង្ហាញចេញបាន 2K+ resolution និងល្បឿន 120Hz refresh rate ដែលអេក្រង់នេះ ក៏បានប្រើប្រាស់នៅលើស្មាតហ្វូន OnePlus 13 ផងដែរ។
Article image
ស្មាតហ្វូននេះថ្មី នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite (SM8750) ដែលខុសប្លែកពីបន្ទះឈីប Dimensity 9400 ដែលប្រើប្រាស់នៅលើស្មាតហ្វូនម៉ូឌែលជាច្រើនទៀតនៅក្នុងត្រកូលស្មាតហ្វូន Find X8 series នេះ។ ស្មាតហ្វូន Find X8 Ultra នេះ អាចនឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដូចជា Galaxy S25 Ultra, Honor Magic 7 Ultimate, Xiaomi 15 Ultra និង Vivo X200 Ultra។ ខណៈពេលដែលស្មាតហ្វូន X8 និង X8 Pro បានបង្ហាញខ្លួននៅលើទីផ្សារសកលនោះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន X8 Ultra នឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិននោះទេ៕