ស្វែងរកពួកយើង:

OPPO Find X8 Ultra បង្ហាញខ្លួនលើវិញ្ញាបនបត្រ TENAA

ដោយ

Koun Jab Luffy

07 មេសា 2025 02:00 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៌នៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 10 ខែមេសានេះហើយ ដោយមាន 2 ម៉ូដែល PKJ110 និង PKU110។ សម្រាប់ស្មាតហ្វូនដែលមានលេខម៉ូដែល PKJ110 គឺជាម៉ូដែលស្តង់ដារ ខណៈស្មាតហ្វូនដែលមានលេខម៉ូដែល PKU110 គឺគឺជាស្មាតហ្វូនដែលទ្រទ្រង់នូវ Satellite Communication Edition។ នៅថ្ងៃនេះ PKJ110 គឺមានការឆ្លងកាត់ការចុះបញ្ជីនៅលើ TENAA របស់ប្រទេសចិនហើយ ដោយមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅ រួមនិងការឌីស្សាញរូបរាងផងដែរ។
តានបង្ហាញនៅលើ TENAA បញ្ជាក់ថា នៅលើស្មាតហ្វូន Find X8 Ultra មានទំហំ 163.09x76.8x8.78mm និងមានទម្ងន់ 226g ហើយនិងមានអេក្រង់ទំហំ 6.82-អ៊ីងដែលជាអេក្រង់រាបស្មើរប្រភេទ OLED screen បង្ហាញចេញបាន 3168x1440 pixels កម្រិត (2K+) ព្រមទាំងគាំទ្រដោយល្បឿន 120Hz refresh rate។ នៅលើអេក្រង់ខាងមុខ គឺមានការតម្លើងនូវសិនស័រកាមេរ៉ាទំហំ 32-Megapixel ខណៈដែលខ្នងខាងក្រោយ គឺមានសិនស័រកាមេរ៉ាទំហំ 50-Megapixel ចំនួន 4 គ្រាប់ ហើយនិងមានសិនកាមេរ៉ា 2-megapixel auxiliary lens មកជាមួយផងដែរ។
Article image
និយាយពីប្រព័ន្ធសុវត្ថិភាពវិញនៅលើស្មាតហ្វូននេះមានសិនស័រស្កែនម្រាមដៃលើអេក្រង់ ultrasonic ហើយនិងមាន IR blaster ផងដែរ។ Find X8 Ultra ត្រូវបានគេរាយការណ៌ នឹងប្រើប្រាស់នូវបន្ទះឈីប 4.35GHz ដែលគេជឿជាក់ថា គឺជាបន្ទះឈីប Snapdragon 8 Elite និងមានអមដំណើរដោយរ៉េមទំហំ 12GB និង 16GB រួមនិងអង្គចងចាំចាប់ពី 256GB ដល់ទៅ 1TB។ នៅលើស្មាតហ្វូននេះ នឹងរត់ជាមួយ Android 15 ផ្អែកលើស្បែកកម្មវិធី ColorOS ចេញពីប្រអប់តែម្តង។ សម្រាប់ថាមពលថ្ម គឺមាន 2 គ្រាប់ មានទំហំសរុប 6,100mAh។ នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកម្លាំងសាក 100W wired និង50W magnetic wireless charging។
សូមជំរាបថា ថ្មីៗនេះ OPPO Find X8 Ultra ត្រូវគេទម្លាយថា នឹងមានកាមេរ៉ា 50MP ចំនួន 4 គ្រាប់ ដោយសិនស័រគោលគឺជា Sony LYT-900 មានមុខងារ OIS និងទីពីរសិនស័រ Samsung JN5 ultra-wide ទីបីសិនស័រ Sony LYT-700 ហ៊្សូមបាន 3x periscope zoom ខណៈដែលទី 4 គឺជាសិនស័រ LYT-600 ហ៊្សូម 6x periscope។ នៅលើ X8 Ultra ក៏មានការបច្ចេកវិទ្យា IP68/IP69 rating ហើយនិង new push button (replacement for Alert Slider) នៅលើជ្រុងខាងឆ្វេងផងដែរ។
Article image
Find X8 Ultra ម៉ូដែល Satellite Communication Edition នឹងមានតែមួយទំហំប៉ុណ្ណោះ 16GB+1TB ខណៈដែលម៉ូដែលស្តង់ដារ គឺមានទំហំ 12GB+256GB និង 16GB+512GB ហើយនិងមានពណ៌ Starry Black, Moonlight White និង Morning Lightអ។
OPPO Find X8 Ultra បង្ហាញខ្លួនលើវិញ្ញាបនបត្រ TENAA