
យោងតាម Digital Chat Station ដែលជាប្រភពជឿជាក់បាននៅថ្ងៃនេះ បានទម្លាយចេញនូវព័ត៌មានថ្មីស្តីពីអេក្រង់ដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 13 និង OPPO Find X8 Ultraដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុន OPPO និង OnePlus ហើយ។
នៅលើការបង្ហោះរបស់អ្នកទម្លាយរូបនេះតាមរយៈបណ្តាញ Weibo បានបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 និង OPPO Find X8 Ultra នឹងមានការបំពាក់នូវបន្ទះអេក្រង់ទំហំ 6.8-អ៊ីង 8T LTPO ជាមួយនិងគែមកោង micro curvatures បង្ហាញចេញបានទំហំ 1440x3168px ដូចៗគ្នា។ អេក្រង់នេះ គឺមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។
ប្រភពខាងលើនេះ បាននិយាយថា ស្មាតហ្វូន OPPO Find X8 គឺមានការពង្រីកអេក្រង់ទំហំ 6.6" អ៊ីងប្រើប្រាស់បន្ទះអេក្រង់រាបស្មើរ បង្ហាញចេញបានទំហំ 1256x2760 ខណៈដែល Find X8 Pro នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង 8T LTPO micro-curved panel បង្ហាញចេញបានទំហំ 1264x2780 resolution។ ស្មាតហ្វូន Find X8 និង Find X8 Pro ត្រូវបានគេបញ្ជាក់ថា នឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 SoC។

សម្រាប់ម៉ូដែល Find X8 Ultra និង OnePlus 13 គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ដែលនឹងមានការសម្ពោធជាផ្លូវការនៅខែតុលាខាងមុខនេះហើយ។ Find X8 Ultra ត្រូវបានគេបញ្ជាក់ថា អាចនឹងមានការប្រកាសចេញក្រិយវត្តមាបរបស់ X8 និង X8 Pro។ ហើយពេលនេះ ក៏ជាពេលវេលាដំបូងដែលក្រុមហ៊ុន OPPO បញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនមាន 3 ប្រភេទផ្សេងគ្នាផងដែរ។ ដូចគ្នាជាមួយនិងក្រុមហ៊ុន Xiaomi ដែលចេញកាលពីពេលថ្មីៗនេះ។ បើតាមការបញ្ជាក់មុននេះ គឺបាននិយាយថា Find X8 នឹងមានពណ៌ black, white, blue និង pink ខណៈដែល Find X8 Pro នឹងមានពណ៌ black, white និង blue។
