
OPPO Find X8 Ultra ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនបន្ទាប់ពីស្មាតហ្វូនអេក្រង់ បត់បាន Find N5 នេះបើតាមការបញ្ជាក់ផ្លូវការណ៌ពីក្រុមហ៊ុន។ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការបង្ហាញរូបរាងនៅឡើយទេ ក្រៅតែពីការបង្ហាញចេញនូវម៉ូឌុលកាមេរ៉ាមានទំហំ។ យោងតាមការបញ្ជាក់ កន្លងមក បាននិយាយថា ស្មាតហ្វូន Find X8 Ultra នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ា Dual Telephoto camera system ដូចជំនាន់មុនៗអញ្ចឹងដែរ។ នៅថ្ងៃនេះ បើតាមអ្នកទម្លាយដែលមានប្រភពពីប្រទេសចិនបាននិយាយថា ពីមុខងារហ៊្សូមនៅលើស្មាតហ្វូននេះហើយ។
យោងតាមការទម្លាយពី Digital Chat Station ឡែនទីមួយនៅលើស្មាតហ្វូននេះ គឺប្រើប្រាស់នូវឡែន Telephoto ទំហំ 50MP Sony IMX906 គាំទ្រនូវសិនស័រ 1/1.56-អ៊ីង ហ៊្សូម 3x Optical zoom ខណៈដែលឡែន Telephoto ទីពីរមានទំហំ 50MP Sony IMX882 ទ្រទ្រង់នូវសិនស័រ 1/1.953-អ៊ីង ប៉ុន្តែមានការប្រើប្រាស់មុខងារហ៊្សូម 6x Periscope Zoom។ ខណៈដែលអ្នកទម្លាយរូបនេះនៅមិនទាន់មានការបង្ហាញពីកាមេរ៉ាផ្សេងទៀតនោះ កន្លងមក មានការទម្លាយថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 50MP Sony LYT900 គាំទ្រដោយសិនស័រ 1-អ៊ីង optical format និងមួយគ្រាប់ទៀតាមនទំហំ 50MP Sony IMX882 ultra-wide lens។

សូមជំរាបថា មុននេះមានរបាយការណ៌បង្ហាញថា ស្មាតហ្វូន Find X8 Ultra នឹងមានលក្ខណៈស្រដៀងគ្នាជាមួយនិងស្មាតហ្វូន Find X7 Ultra អញ្ចឹងដែរ ដោយមិនសូវជាមានភាពខុសគ្នាប៉ុន្មាននោះទេ ក្រៅពីតែប្រព័ន្ធកាមេរ៉ាដែលមានការទម្លាយចេញនៅពេលនេះ។ គួរបញ្ជាក់ថា មុននេះក៏មានការទម្លាយថា Find X8 Ultra នឹងមានអេក្រង់គែមកោង micro-quad-curved screen ហើយនឹងមានទំហំ 6.82-អ៊ីង BOE X2 LTPO OLED display បង្ហាញចេញបានកម្រិត 2K+ resolution ល្បឿន 120Hz refresh rate ដូចអ្វីដែលយើងឃើញនៅលើស្មាតហ្វូន OnePlus 13 អញ្ចឹង។

ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងរត់នៅលើបន្ទះឈីប Snapdragon 8 Elite (SM8750) ដែលខុសពីម៉ូដែល Find X8 series ផ្សេងទៀតប្រើប្រាស់ Dimensity 9400។ ស្មាតហ្វូននេះមានថ្មទំហំ 6,000mAh និងមានការគាំទ្រដោយកម្លាំងសាក 80W។ ជាមួយគ្នានេះ X8 Ultra ក៏ត្រូវបានគេទម្លាយថា នឹងមាន IP68 និង IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។
